ល្បីដល់ខ្មែរ! មកស្គាល់អ្នកបង្កើតកម្មវិធី MasterChef ដែលអាចលក់កម្មវិធីជាង៤០ប្រទេស ចាក់ផ្សាយជុំវិញពិភពលោក
Kan DaraJUNE 6 2023253 views

ការបង្កើតកម្មវិធីប្រកួតធ្វើម្ហូប Master Chef អាចមានការចំណាយរហូតដល់ខ្ទង់៤០លានដុល្លារសម្រាប់ប្រទេសមួយដែលចង់បង្កើតកម្មវិធីនេះឡើង ហើយតម្លៃនេះដែរនឹងមានការប្រែប្រួលជាក់ស្តែងតាមប្រទេសនិងតំបន់នីមួយៗ។កម្មវិធីនេះក៏មាននៅខ្មែរដែលបងប្អូនយើងធ្លាប់បានទស្សនានិងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីកាលពីពេលកន្លងទៅ ខណៈកម្មវិធីនេះមា​​នការទិញសិទ្ធិផលិតជាង៤០ប្រទេសឯណោះ។

យ៉ាងណាមិញនាពេលថ្មីៗនេះមានកូនខ្មែរអាមរិកកាំង១រូបគឺលោក Charles បានយកម្ហូបខ្មែរអាម៉ុក “AMOK” ទៅប្រកួតលើកម្មវិធី “MasterChef: United Tastes of America” ដោយទទួលបានការពេញចិត្តខ្លាំង និងទទួលបាន Yes ទាំងបួនពីគណកម្មការ ធ្វើឱ្យម្ហូបខ្មែរមួយមុខនេះល្បីសុះសាយនិងមានការសាទរពីប្រជាជនខ្មែរអំពីការលើកតម្កើងម្ហូបខ្មែរនៅក្នុងកមុ្មវិធីលំដាប់អន្តរជាតិ។

Daliy Article 420

ដូច្នេះថ្ងៃនេះដែរយើងសូមមកណែនាំ​ឱ្យស្គាល់នូវបុគ្គលដែលនៅពីក្រោយការបង្កើតកម្មវិធីលំដាប់ថ្នាក់ពិភពលោក នឹងអាចធ្វើឱ្យកម្មវិធីនេះមានឈ្មោះបោះសំឡេងនិងល្បីរន្ទឺឡើងម្តងទៀតបន្ទាប់ពីធ្លាប់បរាជ័យនាពេលបង្កើតឡើងដំបូងៗ។

លោក Franc Roddam អ្នកឈរពីក្រោយកម្មវិធីប្រកួតស្វែងរកកំពូលចុងភៅ MasterChef ដែលបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ១៩៩០ បុរសជនជាតិអង់គ្លេសវ័យ៧៧ឆ្នាំរូបនេះមានអាជីពជាអ្នកជំនួញ ជាអ្នកនិពន្ធ និងជាផលិតករដ៏មានឈ្មោះល្បី ​ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យសិល្បៈភាពយន្តនាទីក្រុងឡុង ប្រទេសអង់គ្លេស ​បច្ចុប្បន្ននេះទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណមានចំនួន១៥លានដុល្លារ។

Maxresdefault

ការ​បង្កើតកម្មវិធីនេះដំបូងក្នុងឆ្នាំ៩០ប្លាយរហូតដល់ឆ្នាំ២០០១ គឺធ្លាប់រងភាពបរាជ័យព្រោះមិនសូវមានការចាប់អារម្មណ៍និងមិនមានអ្នកមើលនៅលើកញ្ចក់ទូរទស្សន៍នោះទេ។ ប៉ុន្តែក្នុងឆ្នាំ២០០៥ លោក Franc Roddam និងសហស្ថាបនិក​៣រូបទៀត បានប្តូរឈ្មោះកម្មវិធីដាក់ថា “Master Chef Goes Larges” ដោយរក្សាទម្រង់នៃការធ្វើនៅដដែល ដែលការអនុវត្តន៍នេះឱ្យកម្មវិធី មានកេរ្ត៍ឈ្មោះល្បីជាងមុន។

Masterchef 1

យោងតាមការប៉ាន់ស្មានរបស់ប្រភព networthspot បានចុះកាលពីថ្ងៃទី០១មិថុនា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថាកម្មវិធី Master chef អាចរកចំណូលបានចន្លោះពី២.៣៨លានដុល្លារដល់៣.៣៣លានដុល្លារអំពីការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត ខណៈកម្មវិធីនេះមានភាពលេចធ្លោនិងមានប្រជាប្រិយភាពជាគេនៅក្នុងប្រទេសអូស្រ្តាលីនិងសហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia