ផ្សារទំនើបតូចៗជាច្រើន នៅក្នុងទីក្រុងហូជីមិញត្រូវបានបិទទ្វារបន្តកន្ទុយគ្នា ហើយបានផ្លាស់ប្តូរទៅជាអគារការិយាល័យសម្រាប់ជួលវិញ ក្រោយពីស្ងាត់ភ្ញៀវមិនសូវមានអ្នកទិញ ហើយការជួលតូចក៏មានតម្លៃខ្ពស់ពេក ធ្វើឱ្យអ្នកលក់រាយត្រូវបានបង្ខំចិត្តរើចេញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn express។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា សូម្បីតែម៉ាកយីហោដ៏ល្បីមួយគឺយីហោ Miniso ក៏សម្រេចប្រគល់ទីតាំងមួយដែលខ្លួនបានជួលក្នុងអគារ Thao Dien Pearl Building ស្ថិតក្នុងសង្កាត Thu Duc នៃទីក្រុងហូជីមិញ ដើម្បីឱ្យទីតាំងមួយនេះប្រែទៅជាអគារការិយាល័យវិញពីព្រោះថ្នៃឈ្នួលប្រចាំខែមានការកើនឡើងខ្ពស់ បើធៀបទៅកន្លែងជួលនៅកន្លែងផ្សេងទៀត។
ទន្ទឹមនឹងនោះដែរ ការជួលជាមធ្យមនៃការិយាល័យថ្នាក់ទី B នៅទីក្រុងហូជីមិញក្នុងត្រីមាសទីពីរនៃឆ្នាំនេះមានចំនួន ២៦.១១ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែហើយតម្លៃជួលប្រចាំខែគឺ $២២-២៤ ក្នុងមួយម៉ែត្រការ៉េ ដោយថ្លៃសេវាគ្រប់គ្រង់គឺ៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
លោក Giang Huynh ដែលជានាយករងនិងជាប្រធានផ្នែកស្រាវជ្រាវ S22M Platfrom បានបញ្ជាក់ ថា និន្នាការផ្សារទំនើបធំៗកំពុងតែមានការកើនឡើង ដូច្នេះផ្សារទំនើបតូចៗពិបាកក្នុងការទាក់ទាញភ្ញៀវណាស់ ហើយអតិថិជនក៏មិនសូវមានចំណែកថ្លៃជួលតូបក៏ឡើងថ្លៃដែលបណ្តាលឱ្យផ្សារទំនើបតូចៗត្រូវតែបិទទ្វារផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ