មកស្គាល់បងប្អូនស្រីបង្កើត៣រូបរបស់ Mark មានទ្រព្យច្រើននិងសមត្ថភាពពិសេសមិនចាញ់បងប្រុសទេ
Kan DaraMAY 30 2023620 views

មហាសេដ្ឋី Mark Zuckerberg បុរសវ័យក្មេងមានឈ្មោះបោះសំឡេងស្ទើរពេញពិភពលោក អ្នកណាមិនស្គាល់ថាលោកជាអ្នកបង្កើត Facebook ដែលបង្រួមពិភពលោកនេះឱ្យនៅជិតគ្នាត្រឹមមួយចង្អុលដៃនោះ។ បុរសវ័យ៣៩ ឆ្នាំរូបនេះមិនត្រឹមតែមានកូន៣នាក់សុទ្ធតែស្រីទេ ហើយនៅមានបងប្អូនបង្កើត៣នាក់សុទ្ធតែស្រីបន្ថែមទៀត ចំពោះសមត្ថភាពធ្វើជំនួញវិញក៏មានមិនចាញ់ខ្លួនជាបងប្រុសប៉ុន្មានដែរ។

១. លោកស្រី Randi Zuckerberg ត្រូវជាបងស្រីទី១របស់ Mark

កើតក្នុងឆ្នាំ១៩៨២ មានអាយុ៤១ឆ្នាំដែលទទួលបានការសិក្សាថ្នាក់គ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Harvard។​ ក្រោយបញ្ចប់ការសិក្សាលោកស្រីក៏បានបម្រើការងារជាអ្នកសរសេរអត្ថបទឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម​មួយអស់រយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០០៤ នៅពេលដែលប្អូនប្រុសរបស់លោកស្រីគឺ Mark បានបង្កើត Facebook ហើយលោកស្រីក៏ចូលខ្លួនធ្វើជាបុគ្គលិកទី១ នៅក្នុងក្រុមហ៊ុន ហើយលោកស្រីក៏ជាម្ចាស់ស្នាដៃសៀវភៅជាច្រើនក្បាលផងដែរលើវិស័យសហគ្រិនភាព។

4ea03f1aeab8eaaf76000038 (1)

ធ្វើការឱ្យបងប្អូនខ្លួនឯងបានជិត៨ឆ្នាំ ក្នុងឆ្នាំ២០១១ លោកស្រីក៏បានដកខ្លួនមករកស៊ីខ្លួនឯងលើមុខរបរឌីជីថលដដែល ដែលបង្កើតក្រុមហ៊ុន១ឈ្មោះថា “Zuckerberg Media” ដែលផ្តោតទៅលើស្រ្តីក្នុងភាពជាសហគ្រិន។ បច្ចុប្បន្នលោកស្រីបានរៀបការជាមួយអ្នកជំនួញម្នាក់ ដោយមានកូនប្រុសស្រីចំនួន២នាក់​និងត្រូវបានគេប៉ាន់ស្មានចំនួនទ្រព្យសម្បត្តិថាមានជាង២០០លានដុល្លារ។

២. លោកស្រី Donna Zuckerberg ត្រូវជាប្អូនស្រីទី៣របស់ Mark

កើតក្នុងឆ្នាំ១៩៨៧ មានអាយុ៣៦ឆ្នាំ លោកស្រី Donna បានបញ្ចប់ការសិក្សាថ្នាក់សិល្បៈនៅសាកលវិទ្យាល័យ Chicago និងថ្នាក់អនុបណ្ឌិតផ្នែកបុរាណវិទ្យាពីសាកលវិទ្យាល័យ Princeton។ លោកស្រីគឺជាអ្នកនិពន្ធបែបបុរាណនិងលើកកម្ពស់ស្រ្តី និងជានិពន្ធនាយកនៃវេបសាយ Eidolon មិនត្រឹមតែប៉ុណ្ណោះលោកស្រីថែមទាំងជាអ្នកបង្កើតវេបសាយលក់ម្ហូបអាហារ Sugar Mountain Treats ថែមទៀតផង។ លោកស្រីមានទ្រព្យបានរៀបការដោយមានកូន២នាក់ និងត្រូវបានគេប៉ា​ន់ប្រមាណថាមានទ្រព្យសម្បត្តិចន្លោះពី១-៥លានដុល្លារ។

43148748 179474849614277 887890604757876736 N

៣.​លោកស្រី Arielle zuckerber ត្រូវជាប្អូនស្រីពៅរបស់ Mark

កើតក្នុងឆ្នាំ១៩៨៦ មានអាយុ៣៥ឆ្នាំ លោកស្រី Arielle ប្អូនស្រីពៅរបស់មេធំ Facebook បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Claremont McKenna លើជំនាញហិរញ្ញវត្ថុ។ ​យោងតាម Business Insider បានឱ្យដឹងថាលោក Mark បានព្យាយាមឱ្យ Ariella ចូលមកធ្វើការក្នុង Facebook នៅពេលដំបូងដែលអ្នកចាប់ផ្តើមប្រឡូកក្នុងការងាររបស់នាង ប៉ុន្តែនាងបានបដិសេធ ព្រោះនាងចង់ដើរលើផ្លូវខ្លួនឯងមិនចង់ពឹងពាក់គ្រួសារនោះឡើយ ហើយនាងធ្លាប់បានប្រាប់កាសែត New York Post ថានាងមិនចង់ធ្វើការឱ្យបងប្រុសខ្លួនឯងនោះទេ។

Arielle Zuckerberg1

ខណៈនាពេលបច្ចុប្បន្ននេះនាងគឺជាវិនិយោគិនដ៏ជោគជ័យម្នាក់និងជា ម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនជាច្រើនដូចជា Flipkart និង Houzz ជាដើម។ គួរជម្រាបផងដែរថា​ Mark Zuckerberg មានបងប្អូន៤នាក់ហើយលោកជាកូនប្រុសតែម្នាក់ប៉ុណ្ណោះក្នុងគ្រួសារដែលមានឪពុកម្តាយជាគ្រូពេទ្យ៕

Https   Cdn.cnn.com Cnnnext Dam Assets 190201121030 Facebook Documentary Zuckerberg Family Restricted

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia