មេធំMeta សម្រេចចិត្តដាក់លក់ផ្ទះមួយខ្នងក្នុងតម្លៃខ្ពស់បំផុត និងបោះសម្តីបែបនេះ
Kan DaraJULY 26 2022427 views

មេធំក្រុមហ៊ុន Meta និងភរិយា បានកំពុងធ្វើកិច្ចព្រមព្រៀងលក់ផ្ទះដ៏ធំមួយខ្នងក្នុងតម្លៃ ៣១លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតនៅតំបន់សាន់ហ្វ្រាន់ស៊ីស្កូក្នុងឆ្នាំនេះ បើតាមការរាយការណ៍ដំបូងរបស់ Real Deal។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ចុះនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោក Mark Zuckerberg បានទិញផ្ទះនេះក្នុងឆ្នាំ២០១២ តម្លៃ១០លានដុល្លារ មានទីតាំងស្ថិតនៅសង្កាត់ Dolores Heights។ លំនៅដ្ឋាននេះមានបន្ទប់គេង៤ និងបន្ទប់ទឹក៤ ដែលលាតសន្ធឹងលើផ្ទៃដី ៧,៣០០ហ្វីតការ៉េ។ ក្រោយការទិញ លោកបានធ្វើការជួសជុលបន្ថែម តាមរបាយការណ៍ចំណាយអស់ប្រមាណ ១.៨លានដុល្លារ និងបានប្រើពេលក្នុងការកែលម្អអស់រយៈពេល២ឆ្នាំ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំប្រាកដថា អ្នកទាំងអស់គ្នាអាចពិបាករស់នៅក្បែរ Mark ខ្ញុំគិតថាយើងទាំងអស់គ្នាបានព្យាយាមអត់ធ្មត់ ក្នុងអំឡុងពេលសាងសង់ដ៏វែងឆ្ងាយ សំលេងរំខាន សំរាម ការបិទផ្លូវ។ល។ ឥឡូវកិច្ចការទាំងអស់នោះបានបញ្ចប់ហើយ»

តាមប្រភពដដែល ចំពោះមូលហេតុនៃការលក់នេះពុំមានការបញ្ជាក់ពីសេដ្ឋីរូបនេះច្បាស់លាស់នៅឡើយនោះទេ ប៉ុន្តែបើតាមការបញ្ជាក់ពី Daily Mail សន្និដ្ឋានថា អាចមកពីបញ្ហា អ្នកជិតខាងត្អូញត្អែរពីបញ្ហានេះបញ្ហានោះច្រើន  និងកត្តាការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ពីសំណាក់កងអង្គរក្សការពារសេដ្ឋីរូបនេះ ដែលអាចជាមូលហេតុធ្វើឱ្យលោកសម្រេចចិត្តចាកចេញ។ យ៉ាងណាមិញ នាយកប្រតិបត្តិ Meta ក៏មានផ្ទៃដី ១,៤០០ ហិចតានៅលើកោះ Kauai រដ្ឋ Hawaii បន្ទាប់ពីពង្រីកផ្ទៃដីរបស់គាត់នៅទីនោះកាលពីឆ្នាំមុន។ នៅឆ្នាំ២០១៩ គាត់បានទិញផ្ទះពីរនៅ Lake Tahoe ដែលស្ថិតនៅទីតាំងជាប់គ្នា៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

294399692 588345242801209 4682908480230366503 N54181c41eab8eaf35df059ec84f7a1d84ec8d0dab905d5ad567f8f56

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia