មេធំហ្វ៊េសប៊ុក Mark Zuckerberg  ដូរម៉ូតសក់ ឈប់ពាក់អាវសំណព្វចិត្ត ដោយសារហេតុផល១នេះ
Ping Chou EngSEPTEMBER 30 2024749 views

លោក Mark Zuckerberg ត្រូវបានគេស្គាល់ថា ចំណង់ចំណូលចិត្តរបស់គាត់ គឺពាក់អាវយឺតពណ៌ប្រផេះធម្មតា ដដែលៗដូចៗគ្នារាល់ថ្ងៃ ដើម្បីឱ្យលោកចំណេញពេលវេលា មិនពិបាកសម្រេចចិត្ត ក្នុងការរើសសម្លៀកបំពាក់ប្រចាំថ្ងៃ។

 

282635

 

ប៉ុន្តែនាពេលថ្មីៗនេះគេសង្កេតឃើញថាលោកបានប្តូររបៀបតែងខ្លួន ឈប់ពាក់អាវសំណព្វចិត្តនិងដូរម៉ូតសក់ ដោយសារតែលោកចង់បង្ហាញថា ក្រុមហ៊ុនកំពុងត្រៀមចេញផលិតផលថ្មីស្រឡោងមួយ។  

 

យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍ Connect ប្រចាំឆ្នាំរបស់ Meta នៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ា លោក Zuckerberg បានពាក់អាវយឺតថ្មីប្លែក ផ្ទាល់ខ្លួនពណ៌ខ្មៅ ដែលមានឆ្លាក់អក្សរ១ឃ្លាជាឡាតាំងថា "aut Zuck aut nihil" ឬមានន័យថា "all Zuck or all nothing" ខណៈអាវនេះបានទទួល ការបំផុសគំនិតអំពីសិល្បៈរ៉ូមបុរាណ។

 

Mark Zuckerberg Speaks Meta Ai 90390182

 

តាមប្រភពពី The New York Post បានឱ្យដឹងថាការប្រើប្រាស់អាវនេះរបស់មេធំ facebook នេះក្នុងគោលបំណងតំណាងនិងបង្ហាញមហិច្ឆតាដែលក្រុមហ៊ុន Meta កំពុងចាប់ផ្តើមបញ្ចេញផលិតផលវ៉ែនតាបច្ចេកវិទ្យាមួយដែលវាមានសមត្ថភាព​ នាំពិភពនិម្មិតទៅជាការពិតឈ្មោះថា Orion AR។ ប៉ុន្តែវាមិនទាន់មានសម្រាប់អ្នកប្រើប្រាស់នៅឡើយទេ ដោយឥឡូវនេះក្រុមហ៊ុនកំពុងធ្វើការតេស្តសាកល្បង។  

 

ទន្ទឹមនឹងនេះមេធំរូបនេះក៏បានលើកឡើងឱ្យដឹងថាដែរថា វ៉ែនតា AR នេះគឺដូចប្រៀបដូចជាម៉ាស៊ីនពេលវេលា វាអស្ចារ្យណាស់ ហើយផលិតផលនេះ គឺជាទិដ្ឋភាពនៃពេលអនាគតដែលខ្ញុំគិតថានឹងគួរឱ្យរំភើបបំផុតសម្រាប់គ្រប់គ្នា

 

Meta Ceo Mark Zuckerberg Tries 90397396

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia