ពេលធ្វើការស្រ្តេស Steve Job នៅរស់ លោកតែងចាយ១០នាទី ធ្វើរឿង១នេះ បន្ថយភាពតានតឹង
Ping Chou EngSEPTEMBER 30 202416 views

ប្រសិនបើអ្នកកំពុងតានតឹង មានអារម្មណ៍មិនស្រឡះ ខួរក្បាលកំពុងគិតដោយគ្មានសណ្តាប់ធ្នាប់នោះ ទោះជាខំអង្គុយគិតយ៉ាងណាក៏នឹងទទេស្អាតដែរ។

 

យ៉ាងណាមិញបើតាមបទពិសោធន៍របស់បិតាស្ថាបនិក Apple លោក Steve Jobs ដែលកាលពីលោកនៅមានជីវិត លោកជាមនុស្សធ្វើការខ្លាំង ពលីក្នុងការងារ ក៏លោកធ្លាប់ជួបបញ្ហាគិតអ្វីមិនចេញ និងមានភាពតានតឹងដូចគ្នាដែរ។

 

 

ដូច្នេះតាមការចុះផ្សាយរបស់ទស្សនាវដ្តី Inc ដកស្រង់អំពីសៀវភៅជីវប្រវត្តិ “Steve Jobs” ជាស្នាដៃនិពន្ធរបស់លោក Walter Isaacson បានឱ្យដឹងថា​ Jobs គឺជាមនុស្សដែលងប់ងុលនឹងការងារ ប៉ុន្តែនៅអំឡុងពេលដែលគាត់កំពុងរវល់ខ្លាំង និងមានភាពតានតឹងដល់កម្រិតកំពូល នៅក្នុងការិយាល័យរបស់គាត់ៗតែងចាយពេល១០នាទីដើរចេញឱ្យឆ្ងាយពីតុធ្វើការ។

 

មិនត្រឹមតែប៉ុណ្ណោះច្បាប់១០នាទីនេះ Jobs បង្កើតការដើរឬរត់ដែលធ្វើឱ្យសរសៃប្រសាទ ខួរក្បាលរបស់គាត់ដំណើរការបានប្រសើរជាងមុនបន្តិច។

 

56863 111102 Jobs Book 1148a

 

ក្នុងនោះអ្នកជំនាញខាងសរសៃប្រសាទដែលទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យ Cambridge និងជាអ្នកនិពន្ធសៀវភៅ Hyper efficient បានណែនាំឱ្យយើងទាំងអស់គ្នាធ្វើដូច Jobs ហើយអនុវត្តតាមច្បាប់រយៈពេល ១០នាទី ជំនួសឱ្យការអង្គុយមួយកន្លែងពេលដែលគិតអ្វីមិនចេញ។

 

ជាការពិតណាស់ការដោះស្រាយបញ្ហាផ្លូវចិត្តតាមរយៈ ការព្យាយាមប្រើច្បាប់១០នាទី ដោយក្រោកឈរឡើងចេញពីតុធ្វើការហើយដើរលេង គឺជាវិធីបង្កើនប្រសិទ្ធភាពខួរក្បាលរបស់អ្នកតាមរយៈការបន្លាស់ទី ដែលវាជារបៀបមួយធ្វើឱ្យខួរក្បាលមនុស្សប្តូររបៀបធ្វើការ ពីព្រោះការងារមមាញឹកមានជាប្រចាំ ដូច្នេះការផ្តោតអារម្មណ៍របស់ខួរក្បាលក៏មានការឡើងចុះគឺជារឿងធម្មតានោះទេ ហេតុនេះចូរកុំតានតឹងពេក៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia