កាលពីពេលថ្មីៗនេះ អ្នកនាង Mara Aquino ម្ចាស់សំឡេងក្នុងកម្មវិធី Mobile Legends បានលេចវត្តមានក្នុងការប្រកួតពានរង្វាន់ MSC 2023 វគ្គជម្រុះ Knock out នៅកម្ពុជា ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។
កញ្ញាមិនត្រឹមតែជាពិធីការិនីមានឈ្មោះបោះសំឡេងនៅក្នុងវិស័យកីឡាអេឡិចត្រូនិកនោះទេ Mara Aquino ក៏ជាអតីតកីឡាការិនីឆ្នើម១រូប និងមានសតម្ថភាពពិសេសជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់ភារកិច្ចនៅកម្ពុជា កញ្ញាបានប្តូររូបប្រូហ្វាល់ Facebook page របស់ខ្លួនដោយស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «Cambodia, ខ្ញុំស្រលាញ់អ្នក»។
គួរជម្រាបផងដែរថា មុនក្លាយជាពិធីការិនីមានប្រជាប្រិយភាពខ្លាំងពោរពេញដោយទេពកោសល្យដូចនាពេលបច្ចុប្បន្ន កញ្ញាធ្លាប់បានចាប់អាជីពជាច្រើនដូចជា ធ្វើការជាអ្នករត់តុ គ្រូបង្វឹកកាយសម្បទា អ្នកទទួលភ្ញៀវ អ្នករៀបចំផែនការហិរញ្ញវត្ថុថែមទៀតផង។ ប៉ុន្តែជាចុងក្រោយកញ្ញាបានងាកមកចាប់អាជីពជាពិធីការិនីដែលខ្លួនស្រឡាញ់ខ្លាំងបំផុត និងបានលើកឡើងថា៖ «ការចាប់ផ្តើមអាជីពនេះដំបូងខ្ញុំគ្រាន់តែដឹងថាខ្ញុំចង់ចាប់កាន់ Mic និងចង់និយាយទៅកាន់សាធារណជន»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)