សល់ដី ១០អា មិនទុកឱ្យទំនេរចោល អ្នកមីង ហ៊ុន ច្នៃដាំបន្លែ១ប្រភេទ អាចរកប្រាក់ចំណេញជិត២ពាន់$/ខែ
ធី ស្រីល័ក្ខMARCH 22 2023263 views

ជាទូទៅនៅតំបន់ស្រុកស្រែចំការភាគច្រើនដីដែលនៅជុំវិញផ្ទះក្រៅពីការដាំដំណាំផ្លែឈើហូបផ្លែបន្តិចបន្តួច ពួកគាត់តែងតែទុកចន្លោះឱ្យទំនេរចោល ដោយមិនបានដាក់ដាំអ្វីបន្ថែមនោះទេ។ដោយឡែកសម្រាប់អ្នកមីង រូបនេះវិញ បានច្នៃដីដែលមាននៅជិតៗផ្ទះមកដាំបន្លែអាចរកចំណូលមួយខែៗរាប់ពាន់ដុល្លារ។

ជាក់ស្តែង បើតាមការលើកឡើងរបស់ អ្នកមីង ប៊ិល ហ៊ុន ជាប្រជាកសិករដាំបន្លែនៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា គាត់បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹក លើផ្ទៃដីចំនួន១០អា អាចប្រមូលផលជាបណ្តើៗបានចំនួន ១តោន បន្ទាប់ពីគាត់បានដាំកូនបានរយៈពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកដែលរស់នៅក្នុងភូមិ ដែលមកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារផងដែរ។

335938701 223431666910310 4791440439583079527 N

អ្នកមីងបានលើកឡើងបន្ថែមថា តាមរយៈការប្រមូលផលកន្លងមក ជាមធ្យមបរិមាណផលសរុប មិនតិចជាង៣តោននោះទេ ក្នុងផ្ទៃដី១០អា ។ ចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០៛ បូកទាំងកំលាំងពលកម្ម ហើយទទួលបានប្រាក់ចំណូល ៩.០០០.០០០រៀល ទទួលបានចំណេញសុទ្ធ ស្មើ ៥.៥០០.០០០រៀល។

តាមរយៈការរៀបរាប់ខាងលើនេះ សបញ្ជាក់ឱ្យឃើញថា សម្រាប់បងប្អូនដែលមានដីទំនេរមិនថាតូចមិនថាធំ ឱ្យតែអាចមានចន្លោះដាក់ដាំបន្លែបង្ការបាន បងប្អូនគួរតែសាកល្បងធ្វើ ព្រោះក្រៅពីដាំដើម្បីបរិភោគខ្លួនឯងបានដោយសុវត្ថិភាពហើយនោះ បងប្អូនក៏អាចលក់យកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានផងដែរ៕

336062858 3388871548052093 709507998649351230 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia