ធ្លាប់តែឮឈ្មោះមិនស្គាល់ម្ចាស់! លោកជំទាវ ជា នាងអេង ជាស្ត្រីឆ្នើមឈរពីក្រោយសាលារៀនធំៗ៣ នៅកម្ពុជា
Kan DaraJULY 14 2025

ខណៈមានទស្សនៈចាក់ឫសជ្រៅក្នុងសង្គម “ស្ត្រីវិលចង្រ្កានមិនជុំ” លោកជំទាវ ជា នាងអេង បានកសាងខ្លួនក្លាយជា សហគ្រិនឆ្នើម និងជាអ្នកអប់រំមានចក្ខុវិស័យវែងឆ្ងាយមួយរូបរបស់កម្ពុជា ដែលបានជួយពង្រឹងគុណភាពជីវិតប្រជាជនតាមរយៈការអប់រំ និងលើកស្ទួយសហគមន៍។

O

នៅឆ្នាំ ១៩៩៤ លោកជំទាវ ជា នាងអេង បានបោះជំហានដំបូងចូលក្នុងវិស័យអប់រំ ដោយបង្កើត American Academy of Language Art (AALA) នៅរាជធានីភ្នំពេញ ក្រោមការសហការណ៍ផ្ទាល់ពីសហគ្រិនជនជាតិអាមេរិក ក្នុងគោលបំណងពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់ប្រជាជនកម្ពុជា។

ដោយទទួលស្គាល់ពីតម្រូវការដែលកំពុងវិវឌ្ឍន៍របស់អ្នកសិក្សា AALA ត្រូវបានដាក់ឈ្មោះឡើងវិញនៅឆ្នាំ ១៩៩៧ ជាវិទ្យាស្ថាន ELT ដែលមានន័យថា “English Language Teaching” និង “English Language Training”។ ព្រមទាំងតំណាងឲ្យអត្ថន័យនៃពាក្យ “Enriching Life for Tomorrow”។ ELT ក៏ត្រូវបានបកស្រាយថា “Excellent Learning Torch” ដែលមានន័យថា ជាកន្លែងសម្រាប់បំភ្លឺបញ្ញា បង្កើនចំណេះដឹង និងបណ្តុះគុណធម៌ដ៏រឹងមាំផងដែរ។

Kk

ក្នុងនាមជាគ្រឹះស្ថានអប់រំផ្នែកភាសា ELT បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំឥតឈប់ឈរក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន រហូតកសាងឈ្មោះក្លាយជាមជ្ឈមណ្ឌលអប់រំ និងវិជ្ជាជីវៈឈានមុខគេមួយរបស់កម្ពុជា ដែលដឹកនាំដោយស្រ្តីខ្មែរ។

នៅឆ្នាំ ២០០៤ កម្តៅបេះដូងចង់ផ្លាស់ប្តូរការអប់រំកាន់តែខ្លាំង លោកជំទាវ ជា នាងអេង បានពង្រីកបេសកម្មរបស់ខ្លួន ដោយបានបង្កើត ELT Elementary & Secondary School (សព្វថ្ងៃប្តូរមកជាសាលាអន្តរជាតិ Berkeley) ដែលជាគ្រឹះស្ថានសិក្សា K–12 ដ៏ទំនើប ខណៈបច្ចុប្បន្នបានពង្រីកខ្លួនដល់ទៅ ៤ សាខាឯណោះ។ លើសពីនេះ លោកជំទាវក៏បានបង្កើតសាលាអន្តរជាតិ Hilltop ដែលរៀបចំឡើងដើម្បីផ្តល់ឱ្យគ្រួសារកម្ពុជានូវលទ្ធភាពទទួលបានកម្មវិធីសិក្សាអន្តរជាតិក្នុងតម្លៃសមរម្យជាងមុន និងធានាថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោល។

នៅឆ្នាំ ២០១០ ត្បិតមានផ្នត់គំនិតចង់បណ្តុះអ្នកដឹកនាំនាពេលអនាគត លោកជំទាវក៏បានបង្កើត សាកលវិទ្យាល័យអន្តរជាតិកម្ពុជា (CamIU) ដែលជាស្ថាប័នឧត្តមសិក្សា បណ្តុះជំនាញ និងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ខ្ពស់។ តាមរយៈ CamIU យុវជនកម្ពុជារាប់ពាន់នាក់ត្រូវបានផ្តល់សិទ្ធិអំណាចឲ្យហ៊ានសុបិនធំជាងមុខ និងរួមចំណែកជួយដល់សហគមន៍ និងពិពលោកទាំងមូល។

Kkl

ទន្ទឹមនឹងនេះ ក្រៅពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងវិស័យអប់រំ លោកជំទាវ ជា នាងអេង ក៏បានឈានជើងមួយជំហានទៀតចូលទៅក្នុងវិស័យអចលនទ្រព្យ ដោយបានបង្កើតបុរី Courtyard នៅឆ្នាំ ២០២២។ ក្នុងដំណើរថ្មីនេះ លោកជំទាវមានក្តីស្រមៃចង់កសាងសហគមន៍ដ៏រីករាយ និងមានសោភ័ណភាពសម្រាប់គ្រួសារកម្ពុជា។

យ៉ាងណាមិញ ការលះបង់មិនចេះនឿយហត់ និងភាពជាអ្នកដឹកនាំគំរូ លោកជំទាវទទួលបានគោរមងារ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកដ៏ឆ្នើមលើការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការអប់រំ។ បន្ថែមពីលើនេះ លោកជំទាវបានទទួលវិញ្ញាបនបត្រកិត្តិយស និងពានរង្វាន់កិត្តិយសពីចក្រភពអង់គ្លេស ដែលទទួលស្គាល់ថា លោកជំទាវគឺជាគំរូសកលក្នុងវិស័យអប់រំ។

គួរជម្រាបផងដែរថា តឹកតាងនៃសមិទ្ធផលខាងលើមិនត្រឹមតែជាភាពឈ្លៀសវៃក្នុងការដឹកនាំអាជីវកម្មរបស់លោកជំទាវ ជា នាងអេង ប៉ុណ្ណោះទេ។ ប៉ុន្តែជាសញ្ញាបង្ហាញនូវ ក្តីមេត្តា ភាពអត់ធន់ ភាពក្លាហាន សុចរិតភាព ចក្ខុវិស័យវែងឆ្ងាយ និងការលះបង់ឥតងាករេ ដែលជាគំរូសម្រាប់ស្រី្តនៅទូទាំងប្រទេសកម្ពុជា ជាពិសេសធនធានមនុស្សជំនាន់ក្រោយតែម្តង៕

Pp

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia