ក្រុមហ៊ុន លី ហួរ គ្រុប ប្រគល់ថវិកាចំនួន ១០០,០០០,០០០ រៀល ប្រមូលបានពីកម្មវិធី «ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌» ជូនមន្ទីរពេទ្យកុមារអង្គរ
Bunthoeun KoemMARCH 26 2025

កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀត តំណាងដោយ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ លី សុភារី ព្រមទាំងបុត្រាបុត្រី និង ឧកញ៉ា លី សុវណ្ណតារា ព្រមទាំងក្រុមគ្រួសារ បាននាំយកថវិកាចំនួន ១០០,០០០,០០០ រៀល ប្រគល់ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តគាំទ្រ និងទ្រទ្រង់សេវាសុខាភិបាល ដែលថវិកាទាំងនេះប្រមូលបានពីអ្នកចូលរួមប្រមាណជិត២ពាន់នាក់ និងបំពេញបង្រ្គប់ ដោយលោកអ្នកឧកញ៉ា លី ហួរ និងលោកជំទាវអ្នកឧកញ៉ា ស៊ាង លីម ក្នុងកម្មវិធី «ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌» ប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងចំណុចវិថីលោកអ្នកឧកញ៉ា លី ហួរ (៧៧៧) ក្នុងបុរី វិមានភ្នំពេញ គម្រោងទី១២ ឌឹ សេនត្រល ខាប់ភីថល ស្ថិតក្នុង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

Photo 2025 03 26 21 06 18

 

ឆ្លៀតឱកាសនេះ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ លី សុភារី បានថ្លែងកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់កំលាំងកាយចិត្តរបស់លោកគ្រូអ្នកគ្រូពេទ្យបម្រើការងារក្នុងមន្ទីរពេទ្យកុមារអង្គរដែលជួយសង្គ្រោះជីវិតកុមារកម្ពុជាជារៀងរាល់ថ្ងៃ ដែលជាការចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។

 

Photo 2025 03 26 21 06 31

 

ទន្ទឹមនឹងនេះគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា និងលោកជំទាវ ក៏ដូចជាក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ជាកិច្ចការជួយសង្គម ជាពិសេសជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានកុមារសម្រាកព្យាបាលរាប់លាននាក់ និងមានកុមារចន្លោះពី ៣០០ ទៅ៤០០នាក់មកព្យាបាលជារៀងរាល់ថ្ងៃ។

 

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ដែលក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង និងបន្តរៀបចំជាបន្តបន្ទាប់ទៀត៕

 

Photo 2025 03 26 21 07 15

Photo 2025 03 26 21 05 59

Photo 2025 03 26 21 05 47

Photo 2025 03 26 21 06 08

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia