មេធំប្រេនប្រណិត LV​ មហាសេដ្ឋីលេខ១លើលោកអាចកើបចំណូលបានពីប្រភពធំៗទាំងនេះ
Kan DaraDECEMBER 9 20221.3 K views

យោងតាមរបាយការណ៍របស់ Forbes ចុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២​នេះ បានឱ្យដឹងម្ចាស់ក្រុមហ៊ុនប្រេនប្រណិត LV លោក Bernard Arnault ដែលមានទ្រព្យសរុបប្រមាណ ១៨៦.២ពាន់លានដុល្លារ​​ បានចូលមកកាន់កាប់តំណែងកៅអីមហាសេដ្ឋីលេខ១របស់លោក Elon Musk ហើយបន្ទាប់ពីភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះដូចទឹកបាក់ទំនប់។

យ៉ាងណាមិញមហាសេដ្ឋីដែលទើបនឹងឡើងតំណែងសេដ្ឋីលេខ១របស់ពិភពលោកក្តៅៗនេះ​ គឺជាមេធំ របស់ LVMH ជាក្រុមហ៊ុនធំប្រមូលផ្តុំទៅដោយសម្ភារៈប្រណិត និងគ្រប់គ្រងយីហោប្រេនៗល្បីឈ្មោះលើពិភពលោកប្រមាណជាង៧០ ដឹកនាំដោយបុរសវ័យ ៧៣ឆ្នាំរូបនេះ។

ចំពោះភាគរយដ៏ធំបំផុតនៃទ្រព្យសម្បត្តិរបស់លោកគឺបានមកពីភាគហ៊ុនរបស់គាត់ក្នុង Christian Dior ដែលជាម៉ាកសំលៀកបំពាក់ប្រណីតសម្រាប់បុរស និងស្ត្រី  ដែលគាត់បានទិញប្រេនប្រណិតមួយនេះក្នុងឆ្នាំ១៩៨៥ នៅពេលដែលវាកំពុងក្ស័យធន។ សម្រង់សម្តីមួយឃ្លាលោកបានលើកឡើងថា" អ្វីដែលជាសុភមង្គលពិតប្រាកដរបស់ខ្ញុំំគឺការដឹកនាំក្រុមរបស់ខ្ញុំឱ្យបានល្អ ហើយប្រសិនជាអាចខ្ញុំនឹងដឹកនាំឱ្យដល់កម្រិតកំពូល"។

គួរជម្រាបផងដែរថាលោក Bernard Arnault ដើរតួជាប្រធានក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton ប្រាក់ចំណូលរបស់គាត់កាលពីឆ្នាំមុនគឺ ៥៥.៣ ពាន់លានដុល្លារ ហើយគាត់ជាមនុស្សម្នាក់ដែល ចូលចិត្តវិនិយោគ បណ្តាក់ទុនក្នុងការចាប់ផ្តើមអាជីវកម្មជាច្រើន រួមមាន Netflix, Boo.com, Libertysurf និង Zebank ៕

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia