ធ្វើឱ្យហ្វេនឈរជើងលែងនឹងហើយ ជាពិសេសសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្ត Lexus ដែលជារថយន្តប្រណិតរបស់ជប៉ុនពីក្រុមហ៊ុនតូយ៉ូតា និងបងប្អូនដែលតែងតែគាំទ្រនៅរថយន្តដែលមានមាឌមាំ ជិះកាន់ឆ្នាំមិនទៅណា ត្រូវម៉ាច់តែម្តង ខណៈនេះជារថយន្ត NX 350 Premium ស៊េរីឆ្នាំ២០២៤ មុខកាច មាឌឌាំង តម្លៃនៅខ្មែរជាង១០ម៉ឺនដុល្លារគ្រាន់តែពន្ឋនាំចូលមកខ្មែរជិត៥ម៉ឺនដុល្លារ។
យោងតាមផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្ត NX 350 Premium ស៊េរីឆ្នាំ២០២៤ មានតម្លៃសរុបចំនួន ៩៩,៩៩៩ ដុល្លារ (តម្លៃនៅខ្មែរ) ឡានស្អាត តម្លៃល្អ ជាមួយនឹងoption ខ្ពស់។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជិត១០ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅតម្លៃផ្សេងៗជាច្រើនដូចជា៖
- តម្លៃឡាន ៤៣,៦៩០ ដុល្លារ
- តម្លៃពន្ធនាំចូល ៤៩,៩៦០ ដុល្លារ
- តម្លៃដឹកជញ្ជូន ២,០៥០ ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច២,000 ដុល្លារ
- តម្លៃសរុបទាំងអស់ ៩៩,៩៩៩ ដុល្លារ
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕