ឆ្នាំថ្មីទិញគេហដ្ធានក្នុងក្តីស្រមៃ ជាមួយធនាគារ ឌីជីប៊ី ផ្តល់អត្រាការប្រាក់ទាបត្រឹមតែ ៧.៨៩%
Daneth MechAPRIL 11 2025

ធនាគារ ឌីជីប៊ី​ ជាធនាគារពាណិជ្ជមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធនៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ ឌីជីប៊ី និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានដាក់ដំណើរការនូវកម្មវិធី ប្រូម៉ូសិនពិសេសមួយសម្រាប់ឥណទានគេហដ្ធាន។ តាមរយៈប្រម៉ូសិនពិសេសនេះ អាចជួយសម្រួលដល់តម្រូវការរបស់អតិថិជនទាំងអស់ដែលមានបំណងចង់ទិញគេហដ្ធានថ្មីក្នុងក្តីស្រមៃសម្រាប់ក្រុមគ្រួសារ​ដើម្បីបង្កើននូវសុភមង្គលរបស់ពួកគេ។ ជាមួយនឹងប្រូម៉ូសិនពិសេសនេះ​​ អតិថិជនអាចធ្វើការស្នើសុំឥណទានបានរហូតដល់ 80% នៃតម្លៃផ្ទះ រួមជាមួយនឹងអត្រាការប្រាក់ទាបត្រឹមតែ 7.89% តែប៉ុណ្ណោះ។ បន្ថែមពីនេះទៀតអតិថិជនអាចធ្វើការស្នើសុំឥណទានបានទំហំធំរហូតដល់ 1,000,000 ដុល្លារអាមេរិក ជាមួយរយៈពេលសងកម្ចីវែងរហូតដល់ 25 ឆ្នាំ និងមិនអស់កម្រៃសេវារដ្ឋបាលឡើយ។ ឥណទានគេហដ្ធានពីធនាគារ ឌីជីប៊ីពិតជាអាចជួយសម្រួលដល់ការចំណាយប្រចាំខែរបស់លោកអ្នកជាមួយនឹងការផ្តល់ជូនទាំងឥណទានថ្មី និងការផ្ទេរឥណទានបង់ផ្តាច់ឥណទានចាស់ផងដែរ។

លោក Kim Pan Seung អគ្គនាយក នៃធនាគារ ឌីជីប៊ី បាន​មាន​ប្រសាសន៍ថា៖ ធនាគារ ឌីជីប៊ី ​គឺតែងតែយកចិត្តទុកដាក់ និងធ្វើការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនយើងទាំងអស់គ្នា គឺទាំងអតិថិជនឥណទាន បញ្ញើសន្សំ និងសេវាកម្មផ្សេងៗទៀតរបស់ធនាគារ។ លោកបានបន្ថែមទៀតថា ការមានគេហដ្ធានផ្ទាល់ខ្លួនមិនត្រឹមជាការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាជាគោលដៅដ៏សំខាន់សម្រាប់ជីវិត និងអនាគតរបស់ប្រជាពលរដ្ឋទូទៅ។ ដូចនេះ ធនាគារ​ ឌីជីប៊ីប្តេជ្ញាចិត្តជួយឱ្យអតិថិជនទាំងអស់សម្រេចបាននូវគេហដ្ធានថ្មីក្នុងក្តីស្រមៃ។

អំពីធនាគារ ឌីជីប៊ី

ធនាគារ ឌីជីប៊ី​ ជាធនាគារពាណិជ្ជមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធនៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ ឌីជីប៊ី និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ 2020 ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ផ្សេងៗទៀត។

Photo 2025 04 11 09 29 24

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia