រើសត្រូវកើបលុយ រើសខុសដូចកប់លុយចោល! អ្នកជំនាញប្រាប់ទីតាំងដីត្រូវប៉ាន់ ក្នុងក្រុងភ្នំពេញ
Bunthoeun KoemMARCH 23 20235.9 K views

ពិតណាស់ការជ្រើសរើសទីតាំងគឺជារឿងដែលអ្នកវិនិយោគមិនអាចរំលងបាននោះទេ ព្រោះថានេះគឺជាចំណុចស្លាប់រស់របស់អ្នកវិនិយោគ ពោលគឺរើសត្រូវទីតាំងកើបលុយ តែបើរើសខុសវិញប្រាកដជាកប់លុយចោលមិនខាន ជាពិសេសគឺខាតពេលវេលាតែម្ដង។​ ដូច្នេះហើយគឺទាមទារឱ្យអ្នកវិនិយោគទាំងអស់ត្រូវចេះពិចារណឱ្យបានហ្មត់ចត់ទាក់ទងនឹងរឿងទីតាំង។

យ៉ាងចំពោះការជ្រើសរើសទីទាំងនេះផងដែរ ក្នុងនោះលោក​ លឹម រ៉ាវុធ ដែលជានាយកផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន Pointer Property បានប្រាប់ពីរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងទីតាំង​ ដែលលោកអ្នកគួរសម្លឹង មុនសម្រេចចិត្តដកលុយទៅវិនិយោគ។

Photo 2023 03 23 10 45 38

ថ្លែងប្រាប់ Business Cambodia លោកបានលើកឡើងយ៉ាងដូច្នេះថា “តាមរយៈការសង្កេតរបស់ខ្ញុំសម្លឹងឃើញថាមាន២តំបន់ គឺតំបន់ភាគខាងជើង នឹង ភាគខាងត្បូងនៅភ្នំពេញដោយផ្អែកលើកត្តាមួយចំនួន​”
រួមមាន៖

. តំបន់ភាគខាងជើង

-  ស្ថានភាពដីនៅមានដីធំទូលាយនឹងទំនេរច្រើនសម្រាប់អភិវឌ្ឍន៍

-  ជាតំបន់ដែលនៅជិតក្រុងជាងគេ ជាពិសេសស្ថានភាពផ្លូវបានសាងសង់រួចរាល់ច្រើនរួចហើយ

-  តម្លៃដីនៅមានតម្លៃមធ្យមនៅឡើងដែលអាចទទួលយកបាន

-  ដោយផ្អែកលើគោលនយោបាយប្លង់គោលអភិវឌ្ឍរបស់រាជរដ្ឋាភិបាលរហូតដល់ឆ្នាំ២០៣៥ យើងសង្កេតឃើញថាផ្លូវក៍ដូចមហាវិថីមួយចំនួនបានសាងសង់រួចហើយ ដូចជា មហាវិថីជាសុផារ៉ា ផ្លូវជាតិលេខ ៥ ផ្លូវហាណូយ មហាវិថីអង្គរ នឹង ផ្លូវធំមួយទៀតដែលកាត់បុរី Grand Phnom Penh  នឹងក្រសួងដែនដីដែលកំពុងសម្រួលដល់ការធ្វើដំណើរ នឹង មានភាពអ៊ូរអរ

 .តំបន់ភាគខាងត្បូង

បច្ចុប្បន្នកំពុងតែមមារញឹកខ្លាំងទៅលើការសាងសង់សំណង់គ្រប់ប្រភេទ មិនថាតូច មិនថាធំ ជាពិសេសកំពុងតែមមារញឹកខ្លាំងទៅលើគម្រោងអភិវឌ្ឍន៍លំនៅឋាន ខុនដូ និងផ្សារទំនើបជាដើម។

បើតាមអ្នកជំនាញជាច្រើនរូបធ្លាប់បានឱ្យដឹងកន្លងមកថា តំបន់ផ្លូវ៦០ម៉ែត្រនេះ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងត្បូងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿនជាងគេ ដោយសារតែ៖

–  តំបន់នេះមាន សេដ្ឋកិច្ចរីកលូតលាស់លឿន ស្ថានភាពដីធ្លីខ្ពស់ មិនសូវប្រឈមមុខនឹងការលិចទឹក

-  ជាទីតាំងដែលនៅជិតទីក្រុងជាងគេ និងជាតំបន់ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលអាចឲ្យការកសាងផ្លូវបានល្អជាងតំបន់ដែលបានអភិវឌ្ឍន៍រួច។

-  តំបន់នេះមានការអភិវឌ្ឍបុរីយ៉ាងច្រើន ធ្វើឲ្យមានមនុស្សទៅរស់នៅច្រើន ដែលភាគច្រើនជាប្រជាជនមានជីវភាពប្រសើរ និងកម្រិតមធ្យមច្រើនគួរសម បូករួមជាមួយការធ្វើដំណើរ មានភាពងាយស្រួល និងឆាប់រហ័ស។

បើក្រឡេកមកគម្រោងអភិវឌ្ឍន៍ធំៗនាពេលបច្ចុប្បន្ននេះវិញ មានដូចជា៖

-  គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។

-  គម្រោងសាងសង់ស្ពានអាកាសដែលតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ លើប្រវែងជាង២០គីឡូម៉ែត្រ ខណៈគម្រោងសាងសង់ ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ ប្រមាណ៤០០លានដុល្លារអាមេរិក។

-  គម្រោងអភិវឌ្ឍន៍លំនៅឋាន និងខុនដូ

-  អគារពាណិជ្ជកម្ម , អគារធនាគារខ្ពស់ៗ និងទីតាំងShowroom រថយន្ត ក៏ដូចជាមានការអភិវឌ្ឍនូវសំណង់ផ្សេងៗជាច្រើនទៀត។

-  ផ្សារទំនើបធំៗខ្នាតយក្សទាំង៣៖ ផ្សារទំនើបអ៊ីអន ៣ ផ្សារទំនើប PH Daimond Mall ផ្សារទំនើបជីប ម៉ុង ២៧១មេហ្គាម៉ល។ល។

គួរបញ្ជាក់ថា៖ បើតាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនាពេលកន្លងនេះទៅថា៖ តាមផែនការមេ (២០១៥-២០៣៥) របស់សាលារាជធានី បានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៥ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍទៅជាទីក្រុងបៃតង និង មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia