មិនគួរឱ្យជឿ អគារតាំងបង្ហាញរថយន្ត Lexus Cambodia មានបង្កប់នូវគំនិតច្នៃប្រឌិតខ្ពស់ជាមួយសម្បត្តិវប្បធម៌ខ្មែរ បើមិនបានទស្សនាផ្ទាល់គួរឱ្យស្តាយណាស់!
នារី AUTOJULY 19 20242.8 K views

ឡិច ស៊ឺស ខេមបូឌា បានអបអរសាទរសមិទ្ធផលដ៏ធំមួយ ជាមួយការបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញដំបូង ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានការចូលរួមជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មីនៃការពង្រីកខ្លួនរបស់ ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។

Photo 12 2024 07 18 23 42 53

អគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិត នៃការឌីហ្សាញដ៏ល្បីល្បាញរបស់ ឡិចស៊ឺស ឈ្មោះថា ”L-finesse”។ ផ្នត់គំនិតនេះ បង្កើតឡើងដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ ដែលវាគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនា និងបច្ចេកវិទ្យាឈានមុខ ជាមួយនឹងភាពល្អិតល្អន់។

Photo 17 2024 07 18 23 42 53
ពាក្យថា “Finesse” នេះដែរ សម្ដៅទៅដល់គោលការណ៍ដ៏យូរលង់មួយនៃបដិសណ្ឋារកិច្ច និងសិល្បៈរបស់ជប៉ុន ដែលវាក៏មានសមត្ថភាពវិវត្តន៍ទៅជាគោលគំនិតដែលប្រកបដោយភាពរស់រវើក។ ផ្នត់គំនិត”L-finesse” នេះបានអនុវត្តន៍ទៅលើការរចនាអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស នៅកម្ពុជា ដែលមានការលាយបញ្ចូលនូវសម្បត្តិវប្បធម៌ និងអរិយធម៌ ដែលជាការបង្ហាញការឲ្យតម្លៃចំពោះសម្បត្តិបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។

Photo 10 2024 07 18 23 42 53

ជាក់ស្ដែង នៅផ្នែកខាងមុខនៃអគារនេះបានប្រើប្រាស់ការឌីហ្សាញដែលបំផុសគំនិតចេញពីក្បាច់រាំនៃរបាំអប្សរា ខណៈដែលការតុបតែងជញ្ជាំងផ្នែកខាងក្នុងបានរំលេចនូវសូត្រមាសខ្មែរ ដែលជាប្រពៃណីដ៏យូរលង់មួយ។

Photo 19 2024 07 18 23 42 53

ចំណែកឯកន្លែងទទួលសេវាកម្មអតិថិជនឯណោះវិញ មានជាការតាំងបង្ហាញនូវល្ខោនស្រមោលស្បែកធំ ដែលមានឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។
អ្នកតំណាងឲ្យក្រុមហ៊ុន SOMA Construction & Development ដែលជាក្រុមហ៊ុនរចនាអគារតាំងបង្ហាញនេះ បានលើកឡើងថា ៖ “មហិច្ឆតារបស់យើង គឺចង់លើកស្ទួយ និងលើកកម្ពស់ក្នុងការទទួលស្គាល់ជាសកលលោកនូវវប្បធម៌កម្ពុជា ដែលក្នុងនោះ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់។ អគារតាំងបង្ហាញរថយន្តមួយនេះបានបង្ហាញឲ្យឃើញអំពីស្មារតីប្ដេជ្ញារបស់ ឡិចស៊ឺស ក្នុងការឈានជើងចូលទីផ្សារក្នុងស្រុក និងបង្ហាញថាម៉ាកសញ្ញាលំដាប់ពិភពលោក ដូចជា ឡិចស៊ឺស អាចទទួលយកវប្បធម៌ក្នុងតំបន់ដោយរបៀបណា។”

Photo 7 2024 07 18 23 42 53

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស បានបែងចែកជាបីទីតាំងផ្សេងៗគ្នាសម្រាប់បម្រើសេវាកម្មចាប់តាំងពីពេលចាប់អារម្មណ៍ដំបូង រហូតដល់ការជាវរថយន្ត ដោយតំបន់នីមួយៗបានផ្ដោតសំខាន់លើការចូលរួមយ៉ាងជិតស្និទ្ធជាមួយអតិថិជនក្នុងដំណើរនៃការធ្វើជាម្ចាស់រថយន្ត ឡិចស៊ឺស។ នៅពេលចូលដល់អគារតាំងបង្ហាញដំបូង លោកអ្នកនឹងចាប់អារម្មណ៍លើទេសភាពដ៏ខៀវស្រងាត់ដែលអាចមើលឃើញឆ្លុះតាមរយៈជញ្ជាំងកញ្ចក់ដ៏ខ្ពស់ស្រឡះ បូករួមនឹងការចាំងចូលនៃពន្លឺធម្មជាតិ បង្កើតបានជាអារម្មណ៍ទទួលស្វាគមន៍ដ៏កក់ក្ដៅ។ កាន់តែពិសេសនោះគឺ អតិថិជនត្រូវបានស្វាគមន៍ដោយក្លិនក្រអូបឈ្ងុយបែបខ្មែរ រួមជាមួយអាហារសំរន់ដែលមានផ្ដាច់មុខតែនៅ ឡិចស៊ឺស ប៉ុណ្ណោះ។

Photo 11 2024 07 18 23 42 53

ចូលទៅដល់ខាងក្នុងបន្តិចទៀត អតិថិជននឹងទៅដល់បន្ទប់ VIP ជាទីកន្លែងដ៏ស្ងប់ស្ងាត់ដែលមានបំពាក់នូវគ្រឿងបរិក្ខារប្រៀបដូចជាការិយាល័យ ដែលនៅទីនេះអតិថិជនអាចប្រើប្រាស់បានសម្រាប់ការប្រជុំ ឬការណាត់ជួបសំខាន់ណាមួយ ដោយគ្រាន់តែជូនដំណឹងជាមុន។ អ្វីដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញារបស់ ឡិច ស៊ឺស ក្នុងការផ្ដល់ជូនអតិថិជនលើសពីការរំពឹងទុកនោះ គឺការផ្ដល់ជូននូវសេវាកម្មបម្រើភេសជ្ជៈដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជន រួមជាមួយនឹងអាហារប្រកបដោយឱជារស។

Photo 2 2024 07 18 23 42 53

លោកស្រី ប៊ុន ចាន់តារារ័ត្ន នាយិកាប្រតិបត្តិ នៃ ឡិច ស៊ឺស ខេមបូឌា  បានលើកឡើងអំពីមហិច្ឆតារបស់ ឡិច ស៊ឺស បែបនេះថា ៖ “អគារតាំងបង្ហាញនេះជាការសបញ្ជាក់អំពីស្មារតីប្ដេជ្ញារបស់យើងក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យទៅដល់អតិថិជន។ វា (អគារតាំងបង្ហាញ) តំណាងឲ្យការយកចិត្តទុកដាក់របស់យើងចំពោះ   ម៉ាកសញ្ញា ឡិច ស៊ឺស អន្តរជាតិ ក៏ដូចជាការយល់ដឹងអំពីទីផ្សារក្នុងស្រុក។”

Photo 5 2024 07 18 23 42 53

ក្រុមការងារបម្រើសេវាកម្មរបស់ ឡិច ស៊ឺស ដែលប្រកបដោយជំនាញខ្ពស់លើសេវាកម្មក្រោយការលក់ អាចធានាបានថាគ្រប់រថយន្តនឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។ បន្ទប់រង់ចាំនៃយានដ្ឋានក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស អាចឲ្យអតិថិជនមើលឃើញអំពីដំណើរការនៃការផ្ដល់សេវាកម្មរថយន្តរបស់ពួកគេ ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ ឡិច ស៊ឺស ខេមបូឌា ទាំងលើតម្លាភាព ទាំងលើគុណភាព។

Photo 6 2024 07 18 23 42 53

ក្រុមការងារបម្រើសេវាកម្មរបស់ ឡិច ស៊ឺស ដែលប្រកបដោយជំនាញខ្ពស់លើសេវាកម្មក្រោយការលក់ អាចធានាបានថាគ្រប់រថយន្តនឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។ បន្ទប់រង់ចាំនៃយានដ្ឋានក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស អាចឲ្យអតិថិជនមើលឃើញអំពីដំណើរការនៃការផ្ដល់សេវាកម្មរថយន្តរបស់ពួកគេ ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ ឡិច ស៊ឺស ខេមបូឌា ទាំងលើតម្លាភាព ទាំងលើគុណភាព។

Photo 3 2024 07 18 23 42 53

សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន     ៦០ម៉ែត្រ ឈ្វេងយល់កាន់តែច្បាស់អំពីការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃម៉ាក ឡិច ស៊ឺស ជាមួយនឹងសម្បត្តិវប្បធម៌ដ៏ផូរផង់របស់កម្ពុជា។ចាប់ផ្ដើមអភិជនភាពដ៏អស្ចារ្យរបស់លោកជាមួយ ឡិច ស៊ឺស ខេមបូឌា។

Photo 1 2024 07 18 23 42 53

អំពី Lexus

ឡិច ស៊ឺស បានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិច ស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្តហាយប្រ៊ីតឈានមុខគេ ឡិច ស៊ឺស បានបង្ហាញចេញនូវរថយន្ត ហាយប្រ៊ីតប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺស អាចលក់រថយន្តហាយប្រ៊ីតបានជាង ២,៦៦លានគ្រឿង រួមមានរថយន្ត HEV PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ការឌីហ្សាញលេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិច ស៊ឺស បានអភិវឌ្ឍន៍ រថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិច ស៊ឺស មានវត្តមានក្នុងប្រទេស និងតំបន់ជាង ៩០ នៅទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅ ឡិច ស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ។

Contact information: 017 222 733 / 017 888 727

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia