មិនអស់លុយរៀន! ចង់ចេះជំនាញកសិកម្ម ចិញ្ចឹមសត្វ អាចឆែកផ្លេតហ្វម២នេះ មានបង្រៀនច្បាស់ៗដូចអ្នកជំនាញ
ធី ស្រីល័ក្ខJULY 5 20236.9 K views

បច្ចុប្បន្ន យើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់អារម្មណ៍ក្នុងការធ្វើកសិកម្ម ចិញ្ចឹមសត្វ ប៉ុន្តែពេលខ្លះពួកគាត់ចង់រៀនបន្ថែមទៀតតែគ្មានពេលគ្រប់គ្រាន់ក្នុងការទៅរៀនផ្ទាល់ឡើយ ហេតុនេះហើយថ្ងៃនេះ Business Cambodia នឹងមកបង្ហាញបងប្អូនផ្លេតហ្វម២ មានបង្រៀនកសិកម្មថ្មីៗ និងវិធីចិញ្ចឹមសត្វដោយឥតគិតថ្លៃ ហើយអាចរៀនកសិកម្មចេះស្ទាត់បានរហ័សថែមទៀតផង។

ចំពោះApp ដែលមានបង្រៀនកសិកម្មនោះគឺមានឈ្មោះថា “ចំការ” ជាកម្មវិធីទូរសព្ទថ្មីមួយដែលត្រួវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាំដុះ ផ្ដល់ចំណេះដឹង ក៏ដូចជាបច្ចេកទេសកសិកម្មថ្មីៗដល់បងប្អូនកសិករនៅទូទាំងប្រទេស។ដោយកម្មវិធី ចំាការ នេះមានមុខងារសំខាន់ៗចំនួន៦ សំខាន់ៗដែលរួមមាន ៖

  • មុខងារទី១ ៖ ក្នុងនោះមានមុខងារផ្ទុកឯកសារបច្ចេកទេស រួមមានឯកសារសំខាន់ៗដូចជាសៀវភៅទាក់ទងទៅនឹងការចិញ្ចឹមសត្វ និងដាំដំណាំជាដើម។
  • មុខងារទី២ គឺជំនួយបច្ចេកទេសដែលកសិករអាចសួរទៅកាន់អ្នកជំនាញដោយផ្ទាល់ ដូចជាពេទ្យសត្វទូទៅ អ្នកជំនាញខាងចិញ្ចឹមមាន់ និងអ្នកបច្ចេកទេសដាំបន្លែ និងស្រូវផងដែរ។
  • មុខងារទី៣ គឺមុខងារនៃការទិញ ដែលអាចឱ្យកសិករគាត់អាចបញ្ជាទិញនូវផលិតផលកសិកម្មនៅក្នុង app ផ្ទាល់ប្រមាណ៥០០មុខ ដែលក្នុងនោះរួមមានសម្ភារកសិកម្ម ចំណីមាន់ ពូជដំណាំ ពូជសត្វ ជីកសិកម្មជាដើមដែលបង្កភាពងាយស្រួលដល់កសិករក្នុងការបញ្ជាទិញតាមអនឡាញបានយ៉ាងងាយស្រួល មានទំនុកចិត្តទាំងគុណភាព និងតម្លៃ។
  • មុខងារទី៤ គឺការលក់ដែលអនុញ្ញាតឱ្យកសិករអាចដាក់លក់កសិផលរបស់គាត់បាននៅក្នុង​ app នេះនិងមានការចែករំលែកទៅកាន់ app មួយទៀតគឺ ផ្សារចំការ ដែលអាចជួយរកទីផ្សារឱ្យម្ចាស់កសិផល ក៏ដូចជាទំនិញផ្សេងៗផងដែរ។ មុខងារទី៥ គឺមុខងារកត់ត្រាចំណូលចំណាយ ពោលគឺអ្នកប្រើប្រាស់អាចកត់ត្រានូវចំណូលចំណាយនៃការទិញលក់របស់គាត់បាន។
  • មុខងារទី៦ គឺការអប់រំតាមរយៈវីដេអូខ្លីៗដែលផ្ដល់ជាសារសំខាន់ៗចំពោះបញ្ហាទូទៅក្នុងសង្គមថែមទៀតផង។
  • ៩
  • ជាមួយគ្នានោះដែរ ក៏មានផ្លេតហ្វមមួយទៀតដែលបង្កើតឡើយដោយក្រសួងកសិកម្មនៅក្នុងនោះមានបង្រៀនមេរៀនជាច្រើនទាក់ទងជាមួយកសិកម្ម ដោយផ្លេតហ្វមនោះមានឈ្មោះថា elibrary.maff.gov.kh គឺជាគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្នុងនោះបងប្អូនប្រជាកសិករអាចស្វែងរកឯកសារទាំងវីដេអូ និង File PDF បាន។ គេហទំព័របណ្ណាល័យកសិកម្ម បង្កើតឡើងក្នុងគោលបំណងដើម្បី ផ្តល់អត្ថប្រយោជន៍ជូនដល់សាធារណៈជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងទាញយកឯកសារ​ ដែលមានក្នុង គេហទំព័រនេះជាពិសេសគឺឯកសារកសិកម្ម និងបន្ថែមលើសពីនេះទៅទៀតនោះគេហទំព័រនេះជាចំណែកនៃការជួយរក្សាទុក ផ្សព្វផ្សាយ នឹងធ្វើការលើកកំពស់ទៅលើឯកសារក្នុងវិស័យ កសិកម្មអោយកាន់តែសម្បូរបែប នឹងការវិវឌ្ឍន៍ទៅតាមសម័យបច្ចេកវិទ្យា។

    គួរជម្រាបថា បងប្អូនដែលមានបំណងចង់ប្រកបរបរកសិកម្ម ប៉ុន្តែជំនាញនៅស្ទើរ ឬក៏បងប្អូនប្រជាកសិករដែលកំពុងតែជួយប្រទះនូវបញ្ហាដំណាំដូចជាចិញ្ចឹមសត្វ ធ្វើកសិកម្មមិនសូវបានផល ឬ ជួបប្រទះបញ្ហាផ្សេងៗអាចដោនឡូតអេប ចំការ ដើម្បីសិក្សាបន្ថែមឬក៏ធ្វើការសាកសួរទៅអ្នកជំនាញអំពីបច្ចេកទេសបានផងដែរ៕

    អត្ថបទ៖ ធី ស្រីល័ក្ខ

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia