សៀវភៅ «ធម្មជាតិក្នុងចិត្ត» បណ្តុះផ្នត់គំនិតស្រឡាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន
Kan DaraSEPTEMBER 11 2024

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច និងដៃគូចែកផ្សាយ បណ្ណាគារ អន្តរទ្វីប កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធសៀវភៅ «ធម្មជាតិក្នុងចិត្ត» នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ដោយមានភ្ញៀវកិត្តិយស សាធារណជន  សមណនិស្សិត និស្សិត និងអ្នកសារព័ត៌មាន និមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

 

វណ្ណកម្មថ្មីសន្លាងនេះ រៀបរាប់ពីដំណើរអញ្ជើញចូលគាល់សម្តេចប៉ាប ពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣កន្លងទៅ និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ ក្នុងដំណើរដ៏មានន័យ ខ្លឹមសារនោះ មានសារសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សាទាក់ទង​នឹងសន្តិភាពដែលគួរបណ្តុះពីក្នុងចិត្ត, ការចូលរួមស្រឡាញ់និងថែរក្សាធម្មជាតិ, ការផ្សះផ្សារបួសក្នុងធម្មជាតិ, សេរីភាពក្នុងការគោរពនិងបដិបត្តិសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជា,​ វិបត្តិមនុស្សជាតិបង្កឡើងដោយសង្គ្រាម, វិបត្តិមនុស្សជាតិបង្កឡើងដោយជម្លោះសាសនា, វិបត្តិបរិស្ថានបង្កឡើងដោយមនុស្សនិងសង្គ្រាម, ភាពលោភលន់បង្កឱ្យមានវិបត្តិរ៉ាំរ៉ៃក្នុងសង្គម, ផលវិបាកចំពោះមនុស្សនិងហេដ្ឋារចនាសម្ពន្ធសង្គមក្រោយសង្គ្រាមផុតរលត់ទៅ និងបញ្ហាវិបត្តិផ្លូវចិត្តរបស់ប្រជាជនខ្មែរនៅឯបរទេស។ វណ្ណកម្មថ្មីនេះមានតម្លៃសម្រាប់អ្នកអានគ្រប់វ័យ ដើម្បីបង្កើនចំណេះដឹង សិក្សាស្រាវជ្រាវនិងស្វែងយល់បន្ថែមអំពីសន្តិភាព ការគោរពប្រតិបត្តិសាសនានៅកម្ពុជា និងការបង្កើតសន្តិភាពផ្លូវចិត្តតាមជំនឿសាសនាដែលយើងគោរពផងដែរ។  

 

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានប្រើពេលអស់ជិត២ឆ្នាំនិងចំណាយធនធាន​យ៉ាងច្រើនដើម្បីគាំទ្រដល់ដំណើរការផលិតស្នាដៃនេះឱ្យលេចចេញជារូបរាងឡើង។ ចំពោះរាល់ចំណូលពីការលក់ស្នាដៃនេះ​ នឹងត្រូវបរិច្ចាគចូលមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

 

ប្រសិនបើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ពីខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅ «ធម្មជាតិក្នុងចិត្ត»  ប្រិយមិត្តអាចរកទិញស្នាដៃនេះនៅបណ្ណាគារ អន្តរទ្វីប គ្រប់សាខា, បណ្ណាគារ អន្តរជាតិ, បណ្ណាគារ បញ្ញវន្ត, បណ្ណាគារ គីនូគុនីយា(ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ) ជាដើម ដែលមានតម្លៃត្រឹមតែ៣៤ ៩០០រៀល ឬ​​ ៨.៥ដុល្លារក្នុងមួយក្បាលតែប៉ុណ្ណោះ ឬប្រិយមិត្តអាចបញ្ជាទិញតាមប្រព័ន្ធឌីជីថលបាន ដោយគ្រាន់តែចូលទៅកាន់តំណភ្ជាប់ https://www.mjquniversitypress.com/kh/publications_detail/by-the-nature-of-our-heart ឬឈែតចូលប្រអប់សាររបស់ បណ្ណាគារ អន្តរទ្វីប តាមរយៈតំណ https://www.facebook.com/ib.mjqeducation ដើម្បីបញ្ជាទិញជាការស្រេច។ 

 

១១ Large

២២ Large

៣៣ Large

៤៤ Large

៥៥ Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia