ជាអ្នកវិនិយោគត្រូវតែដឹង! នេះជាតម្លៃដីក្នុងខណ្ឌធំ ២ នៅភ្នំពេញ ខណៈតម្លៃមានចាប់ពី ២០-៣០$/ម៉ែត្រការ៉េឡើង
Srey NuthSEPTEMBER 18 2023801 views

រាជធានីភ្នំពេញគឺជា ភូមិសាស្រ្តដែលមានតម្លៃដី ថ្លៃជាងគេបំផុតនៅកម្ពុជា។ ប៉ុន្តែតម្លៃដីនីមួយៗមិនដូចគ្នាទេ គឺវាអាស្រ័យលើ កត្តាភូមិសាស្រ្ត ងាយស្រួលរស់នៅ កត្តារអភិវឌ្ឍន៍ដែលមានតមម្រូវការច្រើន ក៏ដូចជាតំបន់នៃប្រមូលផ្ដុំទៅដោយ ពាណិជ្ជកម្មធំៗ ជាដើម។

 

ជាក់ស្ដែងតាមការវាយតម្លៃពី សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA បានបង្ហាញពីតម្លៃដីនៅក្នុង ខណ្ឌព្រែកព្នៅ និង ខណ្ឌកំបូល ដោយនៅក្នុងខណ្ឌទាំងពីរនេះមានតំបន់ខ្លះមានតម្លៃធូរថ្លៃ មានតម្លៃចាប់ពី២០ដុល្លារក្នុងមួយម៉ែត្រការ៉ែឡើងទៅផងដែរ។ យោងតាមរាតាងវាយតម្លៃរបស់ CVEA  តម្លៃដីធ្លីនៅក្នុងសង្កាត់នីមួយៗនៃខណ្ឌទាំង២នេះមានដូចខាងក្រោម៖

 

១. ខណ្ឌព្រែកព្នៅ

 

  • សង្កាត់ពញាពន់៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី៥០ ដុល្លារទៅ ២៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់ព្រែកព្នៅ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី៣៥០ ដុល្លារទៅ ១,៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១២០ ដុល្លារទៅ ៤៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់សំរោង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី១៣០ ដុល្លារទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ១២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់គោករការ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី៣៨០ ដុល្លារទៅ ១,៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៨០ ដុល្លារទៅ ៤៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់ពន្សាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣០ ដុល្លារទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២០ ដុល្លារទៅ ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

Photo 2023 09 15 14 16 09 (2)

២. ខណ្ឌកំបូល

 

  • សង្កាត់កំបូល៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២៥០ ដុល្លារទៅ ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០ ដុល្លារទៅ ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់កន្ទោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣០០ ដុល្លារទៅ ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨០ ដុល្លារទៅ ២៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់ឪឡោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤០ ដុល្លារទៅ ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់ស្នោរ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១២០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០ ដុល្លារទៅ ១២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់ភ្លើងឆេះរទេះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៩០ ដុល្លារទៅ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១០០ ដុល្លារទៅ ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់បឹងធំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨០ ដុល្លារទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០ ដុល្លារទៅ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

  • សង្កាត់ប្រទះឡាង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥០ ដុល្លារទៅ ២៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ៕​

Photo 2023 09 15 14 16 09

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia