អ្នកចង់ទិញដីគួរដឹង! នេះជាតម្លៃដីក្នុងសង្កាត់ទាំង ៨ នៃខណ្ឌកំបូលសម្រាប់ឆ្នាំ២០២៣
Srey NuthOCTOBER 11 20231.1 K views

ខណ្ឌកំបូល​ស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ  ជា​ខណ្ឌដែលបង្កើតក្រោយ​គេ​បង្អស់ក្នុង​ចំណោមបណ្ដាខណ្ឌទាំង​១៤​នៅរាជធានីភ្នំពេញ ដូច្នេះ ខណ្ឌនេះ ត្រូវបានចាត់ទុកថា​ជា​ខណ្ឌ​កូន​ពៅ​នៅក្នុង​រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ ខណ្ឌនេះ គឺជាតំបន់ដែលមានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសគឺវិស័យលំនៅឋាន វិស័យពាណិជ្ជកម្ម និងអនុវិស័យឧស្សាហកម្មដែលធ្វើឱ្យតម្លៃដីកើនឡើង។

 

យោងតាមការវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA បានបង្ហាញថា តម្លៃដីធ្លីនៅក្នុងខណ្ឌកំបូល  ដោយតម្លៃដីនៅក្នុងខណ្ឌនេះមានដូចតទៅ៖

 

  • សង្កាត់កំបូល៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២៥០ ដុល្លារទៅ ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០ ដុល្លារទៅ ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
  •  

    • សង្កាត់កន្ទោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣០០ ដុល្លារទៅ ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨០ ដុល្លារទៅ ២៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

     

    • សង្កាត់ឪឡោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤០ ដុល្លារទៅ ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

     

    • សង្កាត់ស្នោរ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១២០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០ ដុល្លារទៅ ១២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

     

    • សង្កាត់ភ្លើងឆេះរទេះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៩០ ដុល្លារទៅ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១០០ ដុល្លារទៅ ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

     

    • សង្កាត់បឹងធំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨០ ដុល្លារទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០ ដុល្លារទៅ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

     

    • សង្កាត់ប្រទះឡាង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥០ ដុល្លារទៅ ២៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ៕​

     

    Photo 2023 10 11 15 44 35

    Srey Nuth

    អត្ថបទសរុប៖ 438

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia