កាលពីពេលកន្លងទៅយើងបានបង្ហាញពីតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួនដែលស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយនៅពេលនេះវិញយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃធ្លីនៅ ខណ្ឌទួលគោក និងខណ្ឌសែនសុខ ម្ដងថាប្រែប្រួលដល់ណាហើយ។ យោងតាមតម្លៃប៉ានស្មាន ដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងខណ្ឌទាំង ៣ ខាងលើគិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចតទៅ៖
២. ខណ្ឌទួលគោក
- សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥០០ ទៅ ៦,៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៤៥០ ទៅ ៣,៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់បឹងសាឡាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,១៥០ ទៅ ៥,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១,៩៥០ ទៅ ២,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- ផ្សារដើមគរ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៦៨០ ទៅ ៥,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
- សង្កាត់ផ្លូវដេប៉ូ១ ដេប៉ូ២ និងដេប៉៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៦៨០ ទៅ ៥,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ទឹកល្អក់១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣៨០ ទៅ ៥,៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ទឹកល្អក់២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥៥០ ទៅ ៥,៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ទឹកល្អក់៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣៣០ ទៅ ៥,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕