ធ្លាក់ថ្លៃខ្លាំង! រថយន្តតូយ៉ូតា Land Cruiser ឆ្នាំ ២០២៤ តម្លៃថោកជាងមុន ៣ម៉ឺន$ និងប្តូររូបរាងស្អាតកប់
នារី AUTONOVEMBER 12 20235.7 K views

បន្ទាប់ពីផ្អាកអស់រយៈពេល៣ឆ្នាំ ពេលនេះក្រុមហ៊ុនឡានជប៉ុន Toyota បានបង្ហាញខ្លួនជាថ្មីជាមួយរថយន្ត Land Cruiser ស៊េរីឆ្នាំ២០២៤ ដែលត្រូវបានរចនាឡើងវិញ ដែលមានទំហំតូចជាងមុន តម្លៃថោកជាងមុន និងសន្សំសំចៃប្រេងជាងមុន។​ ទន្ទឹមនឹងនេះដែរ រថយន្តម៉ូឌែលនេះ ត្រូវបានគេដឹងថាមានតម្លៃធូរជាងមុនរហូតដល់ទៅ ៣ម៉ឺនដុល្លារ ជាមួយតម្លៃចាប់ពី៥៥០០០ដុល្លារទៅ ៦ពាន់ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE​ AUTOPIAN កាលពីពេលថ្មីៗនេះ។

43630172 E994 4512 937d 3492864258aa

សម្រាប់រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២៤ នេះជាប្រភេទរថយន្ត Off-Road  Hybrid ត្រូវបានរចនាឡើងជារូបរាងបែបប្រអប់ ដែលបង្ហាញពីភាពរឹងមាំជាងពេលណាទាំងអស់ ហើយវាហាក់បីដូចជាទាក់ទាញ និងស្រដៀងទៅនឹងរថយន្តស៊េរី ៦០ និង ៨០ ច្រើន។ តើរថយន្តស៊េរីចុងក្រោយនេះមានអ្វីពិសេសខ្លះ? ខាងក្រោមនេះជាលក្ខណៈសម្បត្តិត្រួសៗ ដែលមាននៅក្នុង Land Cruiser ស៊េរីឆ្នាំ២០២៤​។ ដោយក្នុងនោះរួមមាន៖

A66d1f1c Ce9a 43ba 996b 9abe7d093c34

  • ម៉ាស៊ីន៖ Turbocharged ២.៤ លីត្រ ៤ស៊ីឡាំង
  • ថ្មកូនកាត់៖ ថ្ម NiMH 87-kWh
  • កម្លាំងសេះ៖ មានកម្លាំង៣២៦ សេះ
  • កម្លាំងបង្វិលជុំ៖ កម្លាំងបង្វិល ៤៦៥ lb-ft
  • ការអូសទាញ៖ ៦០០០ ផោន
  • ប្រវែង​សរុប៖ ១៩៥.៧ អ៊ិន្ឈ៍
  • ទទឹងសរុប៖ ៨៤.២ អ៊ិន្ឈ៍
  • កម្ពស់សរុប៖ ៧៣.២ អ៊ិន្ឈ៍
  • D0d65411 F4dd 48ad 85e2 8dd1d3e69f94

    • ការបោសសំអាតដី៖ ៨.៧ អ៊ិន្ឈ៍
    • រត់ការបោសសំអាតដី៖ ៨.៣ អ៊ិន្ឈ៍
    • កង់៖ 18-in យ៉ាន់ស្ព័រ (ជម្រើស 20-in)
    • គ្រប់ម៉ូដែលទាំងអស់នឹងភ្ជាប់មកជាមួយប្រអប់លេខអូតូប្រាំបីវគ្គ និងរ៉ឺម៉កស្តង់ដារ
    • កង់យ៉ាន់ស្ព័រផ្តល់នូវជម្រើសទំហំ ២០ អ៊ីញ
    • អេក្រង់ប៉ះទំហំ 12.3 អ៊ីងដែលអាចប្រើបាន បង្ហាញប្រព័ន្ធពហុព័ត៌មាន Toyota Audio និង Multi Terrain Monitor
    • ស្តង់ដារ Toyota Safety Sense 3.0 គ្រប់ម៉ូដែល

    6ae1d55c C6f6 4462 Ab53 6290e9b8d7cb

     

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia