អ្នកស្រី Kullberg ប្រើជំនាញមេធាវី ធ្វើវីដេអូបង្ហោះលើកម្មវិធី៤នេះ រកចំណូលបានរាប់ម៉ឺន$
SOKLY SOOCTOBER 12 2022389 views

ស្របពេលដែលមនុស្សភាគច្រើន ខិតខំធ្វើការដើម្បីបង្កើតប្រាក់ចំណូល អ្នកស្រី​ Erika Kullberg បែរជាឆ្លៀតឱកាសយកជំនាញមេធាវីរបស់គាត់ ទៅបង្កើតជាវីដេអូបង្ហោះនៅលើបណ្ដាញសង្គម រហូតអាចទាញចំណូលបន្ថែមបានរាប់ម៉ឺនដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Independent។

Erika Kullberg You Tube Silver Play Button

ប្រភពដដែលបានឱ្យដឹងថា កម្មវិធីបណ្ដាញសង្គមដែលគាត់ប្រើប្រាស់សម្រាប់បង្ហោះផ្សាយវីដេអូមាន៤ គឺ Facebook, YouTube, TikTok និង Instagram។ អ្នកស្រី Kullberg បានបង្ហើបថាក្នុងចំណោមកម្មវិធីទាំង៤ គាត់រកចំណូលពី TikTok បានច្រើនជាងគេ ព្រោះថាវាមានចំនួន Followers រហូតដល់ទៅជាង ៩លាននាក់ ចំណែកឯគណនីផ្សេងៗទៀត​ដូចជា Facebook មាន ៣.៣លាននាក់ Instagram ជាង ៤.១ម៉ឺននាក់ និង YouTube មានអ្នកជាវប្រមាណជាង ៧៥ម៉ឺននាក់។

Screenshot 2022 10 12 212452

អ្នកស្រីមានជំនាញជាមេធាវីហើយថែមទាំងមានក្រុមហ៊ុនមេធាវីកាន់ក្នុងដៃផងដែរ ដូច្នេះវីដេអូដែលគាត់បង្កើតឡើងភាគច្រើនជាចំណេះដឹងផ្នែកច្បាប់។ ហើយក្រៅពីនោះក៏មានចំណេះដឹងទូទៅដែលគាត់បានមកពីបទពិសោធន៍ជីវិតប្រចាំថ្ងៃ ដូចជារបៀបសន្សំលុយ ការរៀបចំផែនការហិរញ្ញវត្ថុ ឬធ្វើជាវីដេអូដំណើរកំសាន្តជាដើម។

អ្នកបង្កើតមាតិការូបនេះបានបញ្ជាក់ផងដែរថា “ការផលិតវីដេអូ គឺជាមធ្យោបាយបង្កើនចំណូលដ៏ល្អមួយ ដែលអាចជួយឱ្យយើងមានឱកាសបង្ហាញអ្វីដែលខ្លួនឯងស្រលាញ់ ហើយថែមទាំងអាចបង្វែរចំណង់ចំណូលចិត្ត ឬជំនាញដែលយើងមានស្រាប់ឱ្យក្លាយជាប្រភពចំណូល”។ អ្នកស្រីបានបន្ថែមថា “វីដេអូដែលល្អអាចរកចំណូលបាន​ ត្រូវមានមាតិកាស្របតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុនបណ្ដាញសង្គម និងជាវីដេអូថ្មី មានប្រយោជន៍សម្រាប់អ្នកមើលទើបអាចទទួលបានភាពល្បីល្បាញ និងទាញចំណូលបានច្រើន”៕

Screenshot 2022 10 12 194707

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពាក់ព័ន្ធ៖ https://business-cambodia.com/finance/article/how-to-earn-money-from-facebook-by-samphors

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia