ខយ តេ​ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ
Ping Chou EngMARCH 13 2024

ខយ តេ​ កម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ ដោយបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សនូវភាពជោគជ័យគួរជាទីមោទនៈនៃម៉ាកយីហោមួយនេះសម្រាប់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យតែគុជនៅប្រទេសកម្ពុជា។ រយៈពេល ១០ឆ្នាំមកនេះ តេ កម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើនយ៉ាងច្រើននៅក្នុងសង្គម។

Photo 2024 03 13 08 28 44 (2)

សមិទ្ធផលឆ្នើម និងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក

ខយ តេ កម្ពុជា បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់គួរឱ្យកោតស្ញប់ស្ញែងមិនធ្លាប់មានពីមុនមក ដោយបានបង្កើតឯកត្តកម្មជាម៉ាកយីហោដែលលក់បានរហូតដល់ចំនួន ៤១៩៨ កែវក្នុងមួយថ្ងៃសម្រាប់សាខាមួយ ដែលជាកំណត់ត្រាលក់ខ្ពស់ជាងគេបំផុតសម្រាប់សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។

Photo 2024 03 13 08 28 42 (2)

បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធីប្រកួតក្រឡុកតែដ៏ធំជាងគេបំផុតមួយនៅក្នុងពិភពលោកដែលមានការចូលរួមពីបណ្តាប្រទេសជាង ១០ ដើម្បីពង្រឹង​វប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។

Photo 2024 03 13 08 28 45

ការចូលរួមក្នុងសកម្មភាពសង្គម និងពានរង្វាន់ដែលបានទទួល

ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា បានផ្តល់ការឧបត្តម្ភគាំទ្រដល់គ្រួសាររងគ្រោះជាង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន ១ម៉ឺនកែវដោយឥតគិតថ្លៃជូនដល់ពលរដ្ឋកម្ពុជានៅគ្រប់ច្រកល្ហកទូទាំងប្រទេស ជាដើម។ តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យ ខយ តេ កម្ពុជា ត្រូវបានទទួលស្គាល់ និងបានទទួលនូវពានរង្វាន់កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន ដែលរួមមាន៖

  • ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី food​panda
  • ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24
  • ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets
  • ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)
  • ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍
  • វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ

Photo 2024 03 13 08 28 45 (2)

ការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»           

ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយមានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែលមានគោលបំណងបង្ហាញពីចក្ខុវិស័យអនាគតរបស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ខ្លួននៅលើវិថីតែគុជក្នុងប្រទេសកម្ពុជាឱ្យ​កាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អគ្គនាយក នៃក្រុមហ៊ុន ខយ តេ អ្នកបង្កើតមាតិកា អ្នកដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំងអ្នកគាំទ្រ ខយ តេ ជាច្រើននាក់ផងដែរ។

Photo 2024 03 13 08 28 44 (3)

Photo 2024 03 13 08 28 43

Photo 2024 03 13 08 28 42

Photo 2024 03 13 08 28 44

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia