នាពេលបច្ចុប្បន្ននេះ តម្រូវការទីផ្សារការងារក្នុងវិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជា កំពុងតែមានកំណើនខ្ពស់ និងជាពិសេសពិបាករកអ្នកជំនាញខាងផ្នែកឆុងកាហ្វេ ( Barista) ពីព្រោះតែវិស័យកាហ្វេ គឺជាវិស័យមួយ ដែលបានរួមចំណែកក្នុងវិស័យទេសចរណ៍ ទៅលើការបម្រើសេវាកម្មភេសជ្ជៈជូនភ្ញៀវក្នុងនិងក្រៅស្រុក សឹង តែគ្រប់ប្រទេស គឺតែងតែមានអ្នកទទួលទានកាហ្វេជាប្រចាំ ដូច្នេះកាហ្វេនេះក៏ជាភេសជ្ជៈដ៏សំខាន់មួយផងដែរ ដែលអាចឱ្យពួកគាត់ញ៉ាំបណ្ដើរ ជជែកគ្នាបណ្ដើរអំពីការងារ។
ស្របពេល ដែលកំណើតហាងកាហ្វេតូចធំ កំពុងតែមានការពេញនិយមខ្លាំង និងរីកដុះដាលដូចផ្សិត ដូច្នោះការពង្រឹងសមត្ថភាពឆុងកាហ្វេ ( Barista ) និងការបណ្ដុះបណ្ដាលលើជំនាញឆុងកាហ្វេ ពិតជាមានសារសំខាន់ ដែលមិនអាចខ្វះបាន ដើម្បីរក្សានូវស្នាដៃឆុងកាហ្វេឲ្យកាន់តែមានរសជាតិឆ្ងាញ់ និងនៅតែទាក់ទាញអតិថិជនជានិច្ច។
ដូច្នេះវិទ្យាស្ថានខូហ្វី នឹងចូលរួមចែករំលែកកសាងសមត្ថភាពអ្នកជំនាញវិជ្ជាជីវៈឆុងកាហ្វេ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ សម្រាប់បម្រើការងារ ក៏ដូចជាផ្ដល់គុណភាព និងរសជាតិកាន់តែប្រសើររាល់កាហ្វេគ្រប់ៗកែវ ។ វិទ្យាស្ថានខូហ្វី បង្កើតឡើង ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ជំនាញឆុងកាហ្វេ ចាប់ពីដំណើរការដាំដុះរហូតដល់ក្លាយជាកាហ្វេឈ្ងុយឆ្ងាញ់សម្រាប់ផ្ដល់ជូនអតិថិជន។ ទន្ទឹមនឹងនេះដែរ វិទ្យាស្ថានខូហ្វីបានរៀបចំថ្នាក់បណ្ដុះបណ្ដាលចំនួន៣សំខាន់រួមមាន ទី១កម្រិតជំនាញវិជ្ជាជីវៈ ដែលក្នុងនោះមានថ្នាក់ជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម និងថ្នាក់ជំនាញឆុងកាហ្វេឡាតេ ។ ទី២កម្រិតអតិថិជន ដែលចែកចេញជា ការណែនាំអំពីកាហ្វេ ការណែនាំអំពីទឹកដោះគោ ការណែនាំអំពី Espresso និងការណែនាំអំពីការលីងកាហ្វេ ។ ទី៣គឺជាវគ្គពិសេសសម្រាប់ប្រើប្រាស់ម៉ាស៊ីនកាហ្វេដោយទទួលបានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ រួមជាមួយនឹងការបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេនៅវិទ្យាស្ថានខូហ្វីទទួលស្គាល់ដោយ SCA (SPECIALTY COFFEE ASSOCIATION) ក្រសួងទេសចរណ៍ និងសហព័ន្ធទេសចរណ៍កម្ពុជាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខ ពត៌មានលំអិត៖ 077 777 970 / 069 666 999
📍 រាជធានីភ្នំពេញ៖ http://bit.ly/2KfTbM0
វេបសាយ៖ https://bit.ly/3BipalP
និងផេកហ្វេសប៊ុក https://www.facebook.com/Kofiacademy