ក្រៅពីការងារសិល្បៈ តារាស្រីលំដាប់ជួរមុខរបស់ថៃ Kimberley ក៏មានជំនួញផ្ទាល់ខ្លួន១នេះផងដែរ
Ping Chou EngSEPTEMBER 15 20231.8 K views

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាង១០ឆ្នាំជាមួយតារាសម្តែងដ៏ល្បីឈ្មោះដូចគ្នា អ្នកនាង​ Kimmy Kimberley បានចាប់ដៃគ្នាចូលរោងជ័យហើយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ មិនត្រឹម តែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈប៉ុណ្ណោះទេ តារាស្រីវ័យ៣១ឆ្នាំរូបនេះក៏មានជំនួញផ្ទាល់ខ្លួនលើការថែទាំសុខភាពនិងសម្រស់។

 

Screenshot 2023 09 15 121821

អ្នកនាង Kimberley Anne Woltemas បាន​ចាប់ផ្តើមជំនួញផ្ទាល់ខ្លួនអំឡុងឆ្នាំ២០១៩ ដែលបង្កើតផលិតផលមួយ មានឈ្មោះថា Kimberlite ជាផលិតផលប្រូតេអ៊ីនសុខភាពសម្រាប់អ្នកធ្វើលំហាត់ប្រាណថែរក្សារាង។ តារាស្រីដែលជ្រកក្រោមដំបូលនៃប៉ុស្តិ៍ទូរទស្សន៍លេខ៣ថៃរូបនេះ បានបញ្ចប់ការសិក្សានៅឆ្នាំ២០១៨ នាSaim University ក្នុងប្រទេសថៃនិងមានឪពុកជាអតីតសិស្សច្បាប់នៃសាកលវិទ្យាល័យ Harvard ផងដែរ។

 

Screenshot 2023 09 15 121558

 

ជាកូនថៃកាត់អាឡឺម៉ង់ អ្នកនាងបានបង្ហាញខ្លួនក្នុងសិល្បៈចាប់តាំងពីឆ្នាំ២០០៩ ដែលជាក្តីស្រមៃរបស់អ្នកនាងពេលនៅក្មេងចង់ក្លាយជាតារាសម្តែងល្បីឈ្មោះមួយរូបប្រចាំប្រទេស។ ក្នុងជីវិតដែលអ្នកនាងប្រឡូកក្នុងសិល្បៈអ្នកនាងទទួលពានរង្វាន់ឆ្នើមចំនួន១៤គ្រឿង និងខ្សែភាគយន្តភាគមិនក្រោម២០រឿងនោះទេ។

 

នាពេលបច្ចុប្បន្ននេះអ្នកនាង Kimberley Anne Woltemas គឺ​តារាស្រីមានឥទ្ធិពល​មួយរូបក្នុងប្រទេសថៃ ​និងត្រូវបានគេស្គាល់យ៉ាងច្រើនជាពិសេសនៅលើគណនី Instagram របស់អ្នកនាងដែលមានអ្នកតាមដាន ជាង១០លាននាក់។ យោងតាមប្រភព Net Worth Spot បានឱ្យដឹងថាតារាស្រីរូបនេះអាចរកចំណូលបានពីសិល្បៈប្រមាណជាង៧លានដុល្លារក្នុងមួយឆ្នាំៗ៕

 

Screenshot 2023 09 15 121710

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia