នៅពេលទៅទិញផ្ទះ ដែលជាគម្រោងកំពុងធ្វើមិនមែនស្ដាប់តែសម្ដីរបស់អ្នកលក់ហើយសម្រេចិត្តទិញនោះទេ លោកអ្នកគួរតែមើលឱ្យបានគ្រប់ជ្រុងជ្រោយ មិនថាពាក្យសម្ដី ឬទីតាំងគម្រោងនោះទេ ត្រូវតែពិនិត្យឱ្យបានល្អិតល្អន់។ ព្រោះពេលខ្លះយើងអាចនឹងទិញផ្ទះប៉ះចំគម្រោងដែលកំពុងខ្វះខាតលុយក៏ថាបាន។
ក្នុងនោះដែរនាពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជា បានលើឡើងទិចនិកមួយចំនួន ដើម្បីមើលដឹងថា តើគម្រោងបុរីដែលអ្នកចង់ទិញនោះកំពុងខ្វះលុយសាងសង់ឬយ៉ាងណា?
ត្រង់ចំណុចនេះលោកឧកញ៉ាបានលើកឡើងថា ប្រសិនបើគម្រោងដែលអ្នកទិញឱ្យបង់លុយលឿន ដោយទាមទារឱ្យលោកអ្នកបង់ផ្ដាច់ឬលើកទឹកចិត្តឱ្យអ្នកបង់លុយមុន១០០ភាគរយ ហើយនិយាយថានឹងថែមនេះថែមនោះឱ្យ មានន័យ គម្រោងដែលអ្នកបម្រុងទិញកំពុងតែមានបញ្ហាទាក់ទងនឹងការខ្វះលុយសាងសង់បន្តហើយ។
ជាមួយគ្នាដើម្បីចៀសវាងទឹកភ្នែកក្រោយពេលទិញផ្ទះបុរីលោកឧកញ៉ាបណ្ឌិតក៏បានប្រាប់ពីគន្លឹះមួយចំនួនដែលអ្នកទិញគម្រោងបុរីនីមួយៗត្រូវដឹងផងដែរ ដែលក្នុងនោះរួមមាន៖
- គម្រោងបុរីដែលឱ្យលោកអ្នកបង់លុយតាមដំណើរ
ជាទូទៅនៅពេលដែលគម្រោងនោះមានការបង់លុយតឹងរឹង មិនទាមទារឱ្យលោកអ្នកបង់នេះបង់នោះលើគម្រោងរបស់ពួកគេហើយមិនងាយមានការ Promotion គឺគម្រោងនោះអាចទុកចិត្តបាន។
- ស៊ើបសួរអាជ្ញាធរដែនដី
ត្រង់ចំណុចនេះលោកឧកញ៉ាលើកឡើងថា ជាធម្មតានៅពេលដែលមានគម្រោងនីមួយៗចូលទៅគឺត្រូវតែឆ្លងកាត់មេភូមិ មេឃុំ ដែលនៅតំបន់នោះ។ ដូច្នេះប្រសិនបើចង់ដឺងគម្រោងនោះមានបញ្ហបែបណាលោកអ្នកអាចសាកសួរពួកគាត់ខាងលើបាន ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ