ហាមដាច់ខាត! សកម្មភាពជះទឹក ប៉ាតម្សៅទាំងនេះ នឹងត្រូវហាមមិនឱ្យលេង ពេលចូលឆ្នាំ
Ping Chou EngMARCH 26 20251.2 K views

ប្រមាណរយៈពេល២០ថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៤-១៥-១៦​ ខែមេសា ។ ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានចេញវិធានការណែនាំនិងហាមឃាត់ឱ្យជៀសវាងដាច់ខាតនូវសកម្មភាពមួយចំនួនដូចខាងក្រោម ដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ៖

 

-មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

 

-មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទះគ្រប់ប្រភេទ

 

-ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមាន របួស ឬខូចខាតទ្រព្យសម្បត្តិ

 

-មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមចូលរួមសហការឱ្យបានខ្ជាប់ខ្ជូនដើម្បីធានាបាននូវសន្តិសុខគ្រប់ទីកន្លែង សុវត្ថិភាពគ្រប់គ្នា និងមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អ ក៏ដូចជាចូលរួមរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិយើង ក្នុងការ​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

 

 

486746024 639719445370035 3529867029006956771 N

 

 

486306394 639719535370026 7925051225863493144 N

 

486162536 639719452036701 7252151822171964421 N

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia