យោងតាមការផុសនៅលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា សម្រាប់ករណីធ្វើអត្តសញ្ញាណប័ណ្ណថ្មីចំពោះក្មេងដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង សមីខ្លួនចាំបាច់ត្រូវ ៖
១ សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
២ ទីកន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬបេឡាជាតិរបបសន្តិសុខសង្គម បសស ឬ សាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្រោយវត្តនិរោធ។
៣ បំពេញសលាកប័ត្រសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤ ផ្តិតខ្ចៅដៃ ថតរូប វាស់កម្ពស់ និងចុះហត្ថលេខា។
៥ រង់ចាំរយៈពេល៣០ថ្ងៃនៃថ្ងៃការងារ ដើម្បីទៅទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកន្លែងដែលបានធ្វើ។
គួរបញ្ជាក់ផងដែរថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ពុំមានគិតប្រាក់អ្វីនោះទេ។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង