ដំណឹងល្អ! ក្រុមហ៊ុនកូនខ្មែរធំ១ ប្រកាសទិញមៀនប៉ៃលិន ១ថ្ងៃ ៥ពាន់គីឡូ សម្រាប់នាំចេញ
Sambat SokhlangNOVEMBER 13 2023502 views

ដំណឹងល្អសម្រាប់អ្នកមានចំការមៀនប៉ៃលិនកំពុងត្រៀមប្រមូលផល មានក្រុមហ៊ុនមួយកំពុងប្រកាសប្រមូលទិញផ្លែមៀនពីប្រជាកសិករក្នុងមួយថ្ងៃ ៥,០០០ គីឡូក្រាម ដើម្បីកែច្នៃសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសនិងសម្រាប់ដាក់លក់នៅក្នុងប្រទេស។

 

367419340 375364151724154 4635229878252003027 N

 

313121782 187107333883171 2197587710441825096 N

 

បើតាមកិច្ចសម្ភាសន៍ជាមួយលោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន Pechenda Fruit Production PFP បានឱ្យដឹងថា ចំពោះផ្លែមៀនប៉ៃលិន ដែលខាងក្រុមហ៊ុនលោកទទួលទិញតម្រូវឱ្យមានលក្ខខណ្ឌដូចខាងក្រោមនេះ ៖

 

  • ចម្ការដែរមាន CanGap (ការអនុវត្តន៍កសិកម្មល្អ) មានស្តង់ដារសុវត្តិភាព មិនប៉ះពាល់ដល់អ្នកប្រើប្រាស់។
  • ផ្លែមៀនពណ៌ស្អាត ផ្លែធំ ៗស្មើ ។
  • សម្រាប់មៀនផ្លែមិនស្អាតក៏ក្រុមហ៊ុនទទួលទិញ(យកមកកែឆ្នៃ ត្រូវកាច្រើនតោនដែរមិនកំណត់)

 

394264579 363462852914284 5970971294133982754 N

 

បន្ថែមពីលើនេះ លោក​ សុផាន់បូរី មានប្រសាសន៍ថា “សម្រាប់ក្រុមហ៊ុន Pechenda Fruit Production PFP យើងទើបទទួលបានការចុះបញ្ជីពាណិជ្ជកម្មមិនទាន់បាននាំចេញផ្ទាល់ទេ តែយើងមានក្រុមហ៊ុនដៃគូក្នុងការនាំចេញ ហើយបច្ចុប្បន្នខាងក្រុមហ៊ុន Pechenda Fruit Produced PFP  កំពុងដាក់ប្រកាសនៅច្បាប់នាំចេញផ្ទាល់ផងដែរ”។ លោកបន្តថា ដោយសារលោកមានកសិករចូលរួមផលិតលក់ជូនក្រុមហ៊ុនក្នុងផែនការច្បាស់លាស់ គឺសមាជិក សហភាពសហគមន៏កសិកម្ម មៀនកម្ពុជា ដែលមានសមាជិកបីខេត្តចូលរួម ធ្វើជាដៃគូរបស់ក្រុមហ៊ុន ទើបលោកទទួលបានកាបញ្ជារទិញពីក្រៅបរិមាណសមស្របមួយ។

 

306339703 178470098080228 8213762354272037189 N

 

គួរបញ្ជាក់ផងដែរថា សម្រាប់ផ្លែមៀនដែលខាងក្រុមហ៊ុន Pechenda Fruit Production PFP ទិញពីកសិករគឺសម្រាប់នាំចេញទៅប្រទេសចិននិងប្រទេសថៃ។ល។ដូច្នេះក្នុងនាមលោកជាប្រធានក្រុមហ៊ុន Pechenda Fruit Production PFP និងជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាថ្នាក់ដឺកនាំមួយរូបទទួលបន្ទុកទំនាក់ទំនងផ្នែកទីផ្សា របស់សហភាពសហគមន៏កសិកម្មមៀនកម្ពុជា សូមអំពាវនាវដល់កសិករចូលរួមផលិតផ្លែមៀនឱ្យមានការដាំដុះស្របទៅតាមទីផ្សារក្នុងនឹងក្រៅប្រទេស ដើម្បីធ្វើឱ្យមានចង្វាក់ផលិតកម្មច្បាស់លាស់។ សម្រាប់ ប្រជាកសិករដែលមានផ្លែមៀនលក់ ចង់សហការជាមួយក្រុមហ៊ុនអាចទាក់ទងទៅលេខ ៣ខ្សែនេះ ៖ 090558000 / 098910899 / 092910899 (Telegram )

 

331543275 890018885574460 743449132322376113 N

 

277496346 132136599381894 3538808086282002131 N

 

372096863 337873982139838 6418834134162915238 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia