ដំណឹងល្អ ដើមឆ្នាំថ្មី! គណៈប្រតិភូមកពីចិន ចង់មកកែច្នៃកសិផលនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន
ធី ស្រីល័ក្ខJANUARY 3 2024176 views

នេះជាគឺដំណឹងដ៏ល្អមួយសម្រាប់ឆ្នាំ ២០២៤ ដែលថ្មីៗនេះគណៈប្រតិភូមកពីចិនកំពុងតែចាប់ចិត្តមកសិក្សាឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចង់កែច្នៃកសិផលខ្មែរដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ ​លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperationដឹកនាំដោយ លោក Ma Jun អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជាច្រើនរូប។

១៦

សូមបញ្ជាក់ថា គោលបំណងរបស់គណៈប្រតិភូចិននៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន៕

១៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia