ក្រុមហ៊ុនខ្មែរហៅហូល & ហ៊ែលឃែរ (ហៅកាត់ថា KHH) ចុះអនុស្សារណ:នៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មុជាមួយក្រុមហ៊ុន អាយជីត្រេឌីងគ្រុប ក្នុងការចែកចាយផលិតផលថ្មីសាប៊ូកូនក្មេងម៉ាកក្លិន
THATSORNA NOVJULY 6 2023

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី  ក្រុមហ៊ុនខ្មែរហៅហូល & ហ៊ែលឃែរ (ហៅកាត់ថា KHH)​ បានធ្វើការចុះអនុស្សារណ:នៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន អាយជីត្រេឌីងគ្រុប ដែលជាដៃគូរចែកចាយ និងបានបើកសម្ពោធជាផ្លូវការនូវផលិតផលថ្មីសាប៊ូកូនក្មេងម៉ាកក្លិន ក្នុងថ្ងៃតែមួយជាមួយគ្នាផងដែរ ។​

Design3

លោក សាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុន KHH បានថ្លែងថា “ខ្ញុំបាទពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលយើងអាចផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ជាច្រើនមុខជូនដល់ប្រជាជនខ្មែរយើង និងសូមអោយអតិថិជនទាំងអស់ដែលជាកូនខ្មែរជំនាន់ក្រោយគ្រប់រូបជួយគាំទ្រ ផលិតផលរបស់ខ្មែរយើងបន្ថែមទៀត ពីព្រោះបើមិនចាប់ផ្តើមពីយើងទាំងអស់គ្នានោះទេ ប្រជាជនយើងនឹងមិនមានផលិតផលដែលជារបស់ខ្លួនសម្រាប់ប្រើប្រាស់ដូចប្រទេសគេទេ ហើយប្រទេសយើងក៏មិនអាចរីកចំរើនខ្លាំងក្លាដូចបណ្ដាប្រទេសជឿនលឿនមួយចំនួនលើពិភពលោកបានដែរ”។

Design1

ស្រឡាញ់ខ្មែរគាំទ្រផលិតផលខ្មែរ ជាពាក្យស្លោកដែល ខ្ញុំបាទតែងតែប្រកាន់ខ្ជាប់ ដើម្បីជាការដាស់តឿននិងជំរុញទឹកចិត្ត អោយខ្ញុំបាទ ខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យចក្ខុវិស័យរបស់យើងបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព​ និងការទទួលខុសត្រូវស្របតាមស្តង់ដារអន្តរជាតិនៃអភិបាលកិច្ចល្អ។ យើងរួមបញ្ចូលគ្នានូវក្រមសីលធម៌ការងាររបស់ក្រុមហ៊ុនដ៏រឹងមាំ និងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង​ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែលម្អសហគមន៍របស់យើងដើម្បីក្លាយជាឈ្មោះគ្រួសារប្រចាំថ្ងៃនៅក្នុង ប្រទេសកម្ពុជា។

បេសកកម្មរបស់យើង គឺក្លាយជាក្រុមហ៊ុនក្នុងស្រុកទី១ដែលផ្តល់ជូននូវផលិតផលសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផល​សំរាប់ប្រើប្រាស់ក្នុង​គ្រួសារប្រកប​ដោយ​គុណភាព​ខ្ពស់ដល់អ្នកប្រើប្រាស់​ អ្នកលក់ដុំ និងអ្នកលក់រាយក្នុង​ប្រទេសកម្ពុជា។ ហើយនេះជាមូលហេតុដែលក្រុមហ៊ុនយើងសម្រេចចិត្តសហការជាមួយក្រុមហ៊ុន អាយជីត្រេឌីងគ្រុប ពីព្រោះទី១ពួកយើងមានចក្ខុវិស័យប្រហាក់ប្រហែលគ្នា ទី២ពួកយើងជាក្រុមហ៊ុនក្នុងស្រុកដូចគ្នា ទី៣ពួកយើងកំពុងតែ ចែកចាយផលិតផលក្នុងតំបន់តែមួយដូចគ្នា។ ដូចនេះហើយពួកយើងនឹងរួមគ្នាបង្កើតនូវភាពអស្ចារ្យដែលជាមោទនភាព សំរាប់​ប្រជាជននិង ប្រទេសជាតិខ្មែរយើង។

Design4

ទន្ទឹមនឹងនេះដែរ លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាយជីត្រេឌីងគ្រុប មានប្រសាសន៍ថា “ក្រុមហ៊ុនអាយជីត្រេឌីងពិតជាមានសេចក្តីរីករាយក្នុងការទទួលសិទ្ធិចែកចាយផ្តាច់មុខផលិតផលថ្មីសាប៊ូកូនក្មេងម៉ាកក្លិន ដែលជាផលិតផលក្នុងស្រុកមានគុណភាពខ្ពស់។ កិច្ចសហការនេះជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនអាយជីត្រេឌីងក្នុងការចូលរួមជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ជាមួយនឹងជំនាញ និងបទពិសោធន៍ក្នុងការចែកចាយផលិតផលជាច្រើនឆ្នាំកន្លងមក ជាពិសេសផលិតផលដែលផ្តោតលើកុមារ និងទារក ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។ រាល់ផលិតផលដែលក្រុមហ៊ុនអាយជីត្រេឌីងចែកចាយលើទីផ្សារសុទ្ធសឹងត្រូវបានជ្រើសរើស ពិនិត្យ វិនិច្ឆ័យខ្ពស់លើប្រភព គុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ដូចគ្នាផង យើងបានសិក្សា ឈ្វេងយល់យ៉ាងហ្មត់ចត់អំពីគុណភាពផលិតផល បទពិសោធន៍ បច្ចេកទេស និងស្តង់ដារផលិតកម្មរបស់ក្រុមហ៊ុន KHH ដែលពិតជាបានផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនអាយជីត្រេឌីង និងក្រុមហ៊ុន KHH នាពេលនេះគឺជាការចាប់ផ្តើមដ៏ប្រសើរនៃដំណើររួមគ្នាឆ្ពោះទៅពង្រឹង និងពង្រីកការចែកចាយផលិតផលកូនក្មេងមានគុណភាពខ្ពស់របស់ក្រុមហ៊ុន KHH ជាបន្តបន្ទាប់ទៅមុខទៀតប្រកបដោយជោគជ័យ”។

Design2

គួររំលឹកផងដែរថា សាប៊ូកូនក្មេងម៉ាកក្លិន ត្រូវបានផលិតឡើងទៅតាមស្តង់ដារប្រទេសកូរ៉េ ជាមួយរូបមន្តសរីរាង្គផ្សំដោយសារ៉ាយសមុទ្រស្ពីរ៉ូលីណាដោយបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលសំបូរទៅដោយវីតាមីន E ជំនួយស្បែកឲ្យទន់ល្មើយ ការពារពីប្រតិកម្មអាលែហ្សី និងពន្លឿនសក់ដុះបានល្អ ។

សាប៊ូកូនក្មេងម៉ាកក្លិន ផ្ដល់នូវក្ដីស្រលាញ់ដោយទំនុកចិត្ត

Designm

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia