ស្រី្តវ័យ៣២ឆ្នាំ ប្រាប់ក្បួនរកចំណូ.លពីការដើរលេងជុំវិញពិភពលោក ថែមទាំងបោះសម្តីបែបនេះ
Kan DaraAUGUST 13 2023240 views

តើនរណាខ្លះមានក្តីស្រមៃចង់ដើរលេងជុំវិញពិភពលោក? កញ្ញា Kesi Irvin បានលាឈប់ពីការងារ ដើម្បីចំណាយពេលហោះជុំវិញផែនដីហើយថែមទាំងអាចកើបចំណូលពីដំណើរកម្សាន្តនេះទៀតផង។ នាងបាននិយាយថា៖ «ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​សោក​ស្តាយ​ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​វា»

ស្ត្រីវ័យ៣២ឆ្នាំខាងលើ បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោង ប្រាក់ខែខ្ពស់ តួនាទីធំ ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួនដោយធ្វើដំណើរជុំវិញពិភពលោក។ នាងបានប្រាប់ CNBC យ៉ាងដូច្នេះថា៖ «កាលខ្ញុំនៅតូច ខ្ញុំតែងជាមនុស្សម្នាក់ដែលពូកែគ្រប់បែបយ៉ាងដែលខ្ញុំបានធ្វើ។ នៅក្នុងសាលាខ្ញុំបាននិទ្ទេស A ខ្ញុំមានមុខតំណែងជាអ្នកដឹកនាំ ខ្ញុំតែងគិតថាខ្លួនឯងពូកែណាស់សមនឹងទទួលបានការងារប្រាក់ខែខ្ពស់ និងធ្វើតាមអ្វីដែលឪពុកម្តាយរបស់ខ្ញុំបានធ្វើ»។

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ២០១២ ក្តីស្រមៃកាលពីកុមារភាពរបស់នាងបានក្លាយជាការពិត នាងបានផ្លាស់ទៅទីក្រុង New York និងធ្វើការជាអ្នកវិភាគហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ នាងបានដឹងភ្លាមៗថា ជីវិតការងារពុំមានតុល្យភាពច្រើនទេ ខណៈកំពុងធ្វើការនៅ Wall Street។ នាង​បាន​បន្ថែម​ថា «ខ្ញុំ​ចាប់​ផ្តើម​គិតពីអត្ថន័យជីវិតពិតប្រាកដ»

Irvin តែងប្រើពេលវេលាវិស្សមកាលដែលមានកំណត់របស់នាងសម្រាប់ដំណើរកម្សាន្តអន្តរជាតិ ប៉ុន្តែវាមិនអាចទៅរួចទេក្នុងការមើលឃើញពិភពលោកទាំងមូលក្នុងរយៈពេលពីរសប្តាហ៍។ អស់រយៈពេលពីរឆ្នាំ នាងសន្សំប្រាក់បានប្រហែល ១,០០០ ដុល្លារក្នុងមួយខែ ដោយមានបំណងឈប់សម្រាកពីការងារមួយឆ្នាំ ដើម្បីធ្វើដំណើរជុំវិញពិភពលោក និងបានលាឈប់ពីការងារជាផ្លូវការក្នុងឆ្នាំ២០១៥។ នាង​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​សោក​ស្តាយ​ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​វា ខ្ញុំ​នៅ​ក្មេង​នៅ​លីវ គ្មាន​កូន ហើយ​មិន​ចាំបាច់ចំណាយច្រើននោះ​ទេ ដែល​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការសម្រេចក្តីស្រមៃមួយនេះ»។

បច្ចុប្បន្ន Irvin រស់នៅក្នុងទីក្រុង Rennes ប្រទេសបារាំង ជាអ្នកសរសេរប្លុកធ្វើដំណើរពេញម៉ោង។ ប្លុកទេសចរណ៍របស់នាង "Kesi To and Fro" មានអ្នកតាមដានជិត ១៥,០០០ នាក់នៅលើ Instagram និងបង្កើតជាប្រភពចំណូលសំខាន់សម្រាប់ Irvin។

ក្នុងនាមជាអ្នកវិនិយោគលុយ ៥០០ដុល្លារដើម្បីរៀនជំនាញសរសេរប្លុកទេសចរណ៍ Irvin រកលុយតាមមធ្យោបាយជាច្រើន ទោះបីជាម៉ាកយីហោ ដែល Irvin ផ្សព្វផ្សាយផលិតផល ក្រុមហ៊ុន ឬរបស់ផ្សេងទៀតមួយចំនួននៅលើវេទិការបស់នាង គឺជាការប្រម៉ូតហ្រ្វីក៏ដោយ។ Irvin ប៉ាន់ប្រមាណថានាងបានទទួលប្រាក់ពី ៣០០ ទៅ ២,០០០ ដុល្លារក្នុងមួយកិច្ចសហការ ហើយនាងទទួលបានប្រាក់នោះតាមរយៈការផ្ទេរប្រាក់តាមធនាគារ ឬគណនីជំនួញ PayPal របស់នាង។

លំហូរនៃប្រាក់ចំណូលផ្សេងទៀតរួមមានការធ្វើដំណើរជាក្រុមដែលនាងរៀបចំ និងធ្វើជាម្ចាស់ផ្ទះ។ ការសរសេរការធ្វើដំណើរបង់ប្រាក់ ទីផ្សារសម្ព័ន្ធ និងចំណូលពីការផ្សាយពាណិជ្ជកម្មពីគេហទំព័ររបស់នាង។ Irvin កត់សម្គាល់ថា៖ «ខ្ញុំមិនរកលុយបានច្រើនពីប្រភេទទាំងពីរចុងក្រោយនេះទេ ប៉ុន្តែបេសកកម្មចម្បងរបស់ខ្ញុំនៅពេលនេះ គឺដើម្បីបង្កើនទីផ្សារ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសម្រាប់ប្លុករបស់ខ្ញុំ»។

គួរជម្រាបផងដែរថា មុនពេលរកប្រាក់ពីប្លុក Irvin ពឹងផ្អែកលើការសន្សំទាំងស្រុង ហើយបានធ្វើការជាអ្នកនាំភ្ញៀវស្នាក់នៅផ្ទះជួលតាមរដូវកាលនៅប្រទេសក្រូអាត ក្រិក ថៃ និងប្រទេសផ្សេងទៀតដើម្បីគាំទ្រការធ្វើដំណើររបស់នាង។ ឥឡូវនេះ Irvin កំពុងរកចំណូលបានប្រហែល ១,០០០ដុល្លារក្នុងមួយខែពីប្លក់របស់នាង។ នាង​និយាយ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​ការ​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព​ពី​ការងារ​របស់​ខ្ញុំ ហើយ​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុខភាព​ក្នុង​ប្រទេស​បារាំង​ក្នុង​នាម​ជា​អ្នក​សរសេរ​ប្លុក​ទេសចរណ៍។ វាផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តបន្ថែមទៀតក្នុងការរស់នៅក្នុងប្រទេសផ្សេងទៀតក្នុងនាមជាអ្នកសរសេរប្លុកទេសចរណ៍ ហើយនេះពិតជាអាជីពចម្បងរបស់ខ្ញុំ»៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
22 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia