កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិទីម័រខាងកើតដោយលទ្ធផល ៤-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ទោះយ៉ាងនេះក្តី លោក Keisuke Honda ឆ្លៀតផ្តាំកីឡាករកម្ពុជាកុំភ្លេចខ្លួនឲ្យសោះ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានលើកឡើងតាមរយៈ Now Voice កាលពីម្សិលមិញនេះយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានមោទកភាពចំពោះកីឡាករទាំងអស់គ្នាណាស់! យើងនឹងប្រកួតជាមួយហ្វីលីពីន នៅជុំទីពីរក្នុងខែឧសភា ឆ្នាំ២០២៣។ ពួកយើងមិនអាចធ្វើអ្វីគ្រប់យ៉ាងដដែលបានទេ ព្រោះហ្វីលីពីននឹងលេងតាមរបៀបផ្សេង ហើយពួកគេអាចនឹងផ្លាស់ប្តូរប្រព័ន្ធ»។ លោកបានបន្តទៀតថា៖ «យ៉ាងណាក៏អរគុណដល់អ្នកគាំទ្រយ៉ាងច្រើនកុះករដែលបានមកទស្សនាពួកយើងដោយផ្ទាល់នៅពហុកីឡាដ្ឋាន។ យើងនឹងបង្ហាញអ្នកម្តងទៀត ថាតើពួកយើងជានរណា យើងនឹងលេងកាន់តែល្អខ្លាំងឡើង។ អរគុណសម្រាប់គ្រប់យ៉ាង ចូរសម្រេចគោលដៅរបស់យើងទាំងអស់គ្នា»។
គួរជម្រាបផងដែរថា ការប្រកួតគ្រាប់បាល់លើសមរភូមិវាលស្មៅដ៏ក្តៅគគុករវាងកម្ពុជា និងហ្វីលីពីននឹងចាប់ផ្តើមនាវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ។ សូមកុំភ្លេចរង់ចាំទស្សនាឲ្យបានគ្រប់គ្នាណា៎ ដើម្បីជាកម្លាំងចិត្តដល់កីឡាករយើង!
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)