មិនត្រឹមតែជាគ្រូបង្វឹកឆ្នើម លោក Honda ក៏ជាសេដ្ឋីប្រាក់លាន និងមានជំនួញជាច្រើនក្នុងដៃ
ឡុង វឌ្ឍនៈSEPTEMBER 22 20229 K views

អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Hondaត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបផងដែរ មុនពេលដែលលោកសម្រេចចិត្តមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងគោលបំណងចង់លើកស្ទួយកីឡាករបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងអាចឈានទៅដល់ការទទួលស្គាល់ជាអន្តរជាតិ។

ក្រៅពីអាជីពជាកីឡាករ លោកក៏ជាគ្រូបង្វឹក ជាសហគ្រិន និងជាអ្នកវិនិយោគមួយរូបផងដែរ។ ជាក់ស្ដែងបើយោងតាមវេបសាយ Crunchbase បានបង្ហាញថា  Keisuke Honda បច្ចុប្បន្នមានការងារចំនួន៤ រួមទាំងស្ថាបនិក និងCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ បន្ថែមពីនោះ លោកបានវិនិយោគទឹកប្រាក់រាប់លានដុល្លារចូលទៅក្នុងក្រុមហ៊ុនជាច្រើនទៀតដូចជា៖ maliPay, Astar Network, Anyplace, Reiwa Travel, WARPSPACE, Attractive.ai, Manabie, Public.com, Alchemy, Sandbox VR ។

ជាចុងក្រោយ យើងនឹងស្វែងយល់អំពីទស្សនៈដឹកនាំជីវិតល្អបំផុតទាំង៩ ដែលអាចជួយឱ្យលោកអាចបោះជំហានឈានទៅសម្រេចកិច្ចការងារផ្សេងៗ រហូតមកដល់ចំណុចបច្ចុប្បន្ននេះ៖

១. ខ្ញុំដាច់ខាតមិនអនុញ្ញាតឱ្យអ្នកណាម្នាក់មកកំណត់មាគ៌ាជីវិតរបស់ខ្ញុំទេ គឺមានតែខ្ញុំម្នាក់គត់ជាអ្នកកំណត់ផ្លូវជីវិតរបស់ខ្ញុំខ្លួនឯង។ ​

២. ខ្ញុំចាត់ទុកការខកចិត្តគ្រាន់តែជាជំហានមួយក្នុងដំណើរការមួយឆ្ពោះទៅសម្រេចគោលដៅ។ វា​គ្រាន់​តែ​មួយ​ជំហាន​ប៉ុណ្ណោះ ប្រសិន​បើ​ខ្ញុំ​សម្រេច​បាន​ជោគជ័យ​នៅ​ទី​បញ្ចប់។ ដូច្នេះ ខ្ញុំ​មិន​បោះបង់​ឡើយ រហូត​ដល់ខ្ញុំទទួល​ជោគជ័យ។

៣. ការត្រៀមខ្លួនឱ្យបានល្អបំផុត វាជាកត្តាជួយកំណត់ជោគវាសនាថា អ្នកនឹងឈ្នះ ឬក៏ចាញ់។

៤. គ្រូបង្វឹកដែលល្អបំផុត គឺមិនមែនជាគ្រូបង្វឹកដែលតែងតែឈ្នះការប្រកួតរហូតនោះទេ ហើយអ្វីដែលកីឡាករត្រូវការក៏មិនមែនជាគ្រូបង្វឹកដែលជួយឱ្យឈ្នះរហូតនោះដែរ ប៉ុន្តែគាត់ត្រូវការគ្រូបង្វឹកដែលជួយអភិវឌ្ឍន៍សមត្ថភាពទេពកោសល្យរបស់ពួកគាត់ឱ្យល្អបំផុត។

៥. មនុស្ស​ដែល​មិន​ចង់​ផ្លាស់​ប្តូរ​ស្ថានការណ៍​មិន​រៀន​អ្វី​ថ្មី​ទេ។ ហើយពួកគេចំណាយពេលច្រើនសម្រាប់ចំណុចអវិជ្ជមាន។ កុំ​ធ្វើ​ដូច្នេះ​!

៦. ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលពិសេស (ពាក្យដែលលោកតែងតែនិយាយប្រាប់ខ្លួនឯង)

៧. អ្វីគ្រប់យ៉ាងគឺអាស្រ័យលើខ្ញុំ។

៨. ខ្ញុំដឹងថាខ្ញុំនៅតែរីកចម្រើន ទោះបីជាខ្ញុំលេងនៅទីណាក៏ដោយ។

៩. ធ្វើសកម្មភាពឥឡូវនេះ។ អ្នកត្រូវតែធ្វើវាឥឡូវនេះ នៅពេលដែលអ្នកចង់ប្រកួតប្រជែងឈ្នះវា៕   

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia