សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក

សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូដើម្បីគាំទ្រផលិតផលក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ដោយផ្អែកលើភាពជោគជ័យនៃឆ្នាំមុនៗពិព័រណ៍ផលិតផលខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលនិងអាជីវកម្មក្នុងស្រុក។ ស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផល

ក្នុងស្រុករួមមានគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍នឹងត្រូវដាក់តាំងបង្ហាញរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤​ នៅផ្សារម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរអតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។​​

29

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថាការសហការជាមួយផ្សារម៉ាក្រូកម្ពុជាជាជំហានដ៏សំខាន់មួយទៀតក្នុងការឆ្ពោះទៅរកអតិថិជនកាន់តែទូលំទូលាយសម្រាប់ផលិតផលក្នុងស្រុក។ភាពជាដៃគូថ្មីនេះជាការរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកតាមរយៈការពង្រីកម៉ាកយីហោក្នុងស្រុកនិងទីផ្សារអន្តរជាតិ។សហគ្រិនខ្មែរមានមោទនភាពក្នុងការដើរតួជាកម្លាំងកាតាលីករនៅពីក្រោយគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។

30

លោកស្រី អាណាតាថាឡាងឌីជានាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនម៉ាក្រូកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​យើងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកអោយរឹងមាំដើម្បីគាំទ្រសហគមន៍របស់យើងនិងពង្រឹងពួកគាត់អោយកាន់តែមានប្រសិទ្ធភាព។យើ​​ងមានបំណងផ្តល់អាទិភាពជូនដល់អ្នកផ្គត់ផ្គង់ក្នុងស្រុកដោយរួមជាមួយនឹងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម​អោយមានគុណភាពស្តង់ដារខ្ពស់ទាំងផលិតផល និង ការវេចខ្ចប់ មានទំនុកចិត្ត និង មានការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។កន្លងមកនេះយើងបានធ្វើការពង្រឹងដល់អ្នកផ្គត់ផ្គង់ប្រភេទផលិតផលស្រស់ចំនួន54​​និងអ្នកផ្គត់ផ្គង់ផលិតផលស្ងួតចំនួន ១៥​​ រូចមកហើយ នៅទូទាំង ១៧ ខេត្ត  ក្នុងប្រទេសកម្ពុជា ។

31

ពិព័រណ៍ផលិតផលខ្មែរមិ​នមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេតែជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងសហគ្រិនខ្មែរនិងផ្សារម៉ាក្រូកម្ពុជាក្នុងការលើកកម្ពស់និរន្តរភាព ការជម្រុញបន្ងែមដល់សហគ្រាសធុនតូចនិងមធ្យម
ក្នុងស្រុក និងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងអាជីវកម្មក្នុងស្រុក។ អាស្រ័យហេតុនេះសូមបងប្អូនចូលរួមផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះផលិតផលក្នុងស្រុកនិងសហគ្រាសធុនតូចនិងមធ្យម តាមរយៈការគាំទ្រ និងចូលរួមពិព័រណ៍ផលិតផលខ្មែរ។

3233

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia