មាន KCE ដូចមានគ្រូភាសាចិននៅក្បែរ២៤ម៉ោង ! មកស្គាល់ App មួយបង្កើតដោយកូនខ្មែរ ងាយរៀនងាយយល់

ភាសាចិនគឺជាភាសាដ៏ពេញនិយមមួយក្នុងចំណោមភាសាដទៃទៀតដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា។ក្នុងនោះក៏មានសិក្សានុសិស្សមិនតិចនាក់នោះទេដែលកំពុងតែរៀនភាសាមួយនេះ ទាំងមនុស្សពេញវ័យនិងកុមារតូចៗភាគច្រើនសុទ្ធតែរៀនភាសាចិន។ ដោយហេតុថា ភាសាចិនគឺជាភាសាមួយដែលកំពុងតែមានប្រជាប្រិយភាពសម្រាប់ទីផ្សារការងារ ពោលគឺអ្នកដែលចេះភាសាចិនងាយនឹងទទួលបានឱកាសការងារល្អ ក៏ដូចជាប្រាក់ខែខ្ពស់ជាដើម។

Download

ជាមួយគ្នានេះ ទន្ទឹមទៅនឹងការទទួលបានប្រាក់ខែខ្ពស់ ឱកាសការងារល្អ បើនិយាយទៅដល់ការរៀនក៏មិនស្រួលប៉ុន្មានដែរ ព្រោះតែភាសាមួយនេះគឺពិបាកនៅក្នុងការងាររៀនសូត្រ មួយវិញទៀតត្រូវចំណាយពេលច្រើនផងដែរដើម្បីរៀន រីឯតម្លៃនៃការសិក្សាវិញក៏មិនថោកប៉ុន្មានដែរ។ ប៉ុន្តែពេលនេះលែងជាការលំបាកទៀតហើយសម្រាប់បងប្អូន សិស្សានុសិស្ស ដែលមានបំណងចង់រៀនភាសាចិន មកស្គាល់ App រៀនភាសាចិនមួយដែលមានឈ្មោះថា “KCE​ Online School”

301066158 1192381427973395 5376361403295820389 N

App មួយនេះត្រូវបានបង្កើតឡើងដោយកូនខ្មែរ ហើយចំពោះ App នេះផង បងប្អូនចំណាយត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះអាចរៀនភាសាចិនបានរយៈពេញមួយឆ្នាំ ដោយមានមេរៀនជាភាសាខ្មែរបកទៅភាសាចិន ហើយរាល់ពាក្យនីមួយៗសុទ្ធតែមានតុងសម្លេងច្បាស់ៗងាយស្រួលអានតាម ជាមួយនឹងមេរៀនជាច្រើនមានទាំង វគ្គសន្ទនា ពន្យល់ពាក្យ ឃ្លាខ្លីៗ វេយ្យាករណ៍ សុភាសិត ប្រែអត្ថបទ និងមូលដ្ឋានគ្រឹះផ្សេងៗទៀតតាំងពីថ្នាក់ដំបូងតែម្តង។ ដូច្នេះសម្រាប់អ្នកដែលមិនចេះសោះក៏អាចរៀនបានដោយមានការពន្យល់យ៉ាងក្បោះក្បាយទោះមិនមានគ្រូបង្រៀនក៏អាចរៀនបានដែរ។

C

លើសពីនេះទៀតនោះ ក្នុង App នេះ មានគ្រប់ពាក្យគ្រប់ឃ្លា និង សុភាសិត ពីខ្មែរទៅចិន និង ពីចិនទៅខ្មែរ ដែលសិស្សានុសិស្សអាចឆែកបានដោយសេរី  ពោលគឺមានរាប់ពាន់រាប់ម៉ឺនពាក្យដែលសឹងតែស្មើនឹងវចនានុក្រមចិនមួយ ព្រោះរាល់ពាក្យដែលមាននៅក្នុង KCE Online School ត្រូវបានដកចេញពីវចនានុក្រមចិននិងបាន​រៀបរៀងឡើងវិញជាមេរៀនសម្រាប់បងប្អូនងាយស្រួលរៀន។អ្វីដែលកាន់តែពិសេសនោះគឺ ជារៀងរាល់សប្តាហ៍ App បង្រៀនភាសាចិនមួយនេះ មានការ Update មេរៀនថ្មីៗចូលជារៀងរាល់សប្តាហ៍ ដែលជួយឱ្យសិស្សានុសិស្សអាចរៀនពាក្យថ្មីៗបានជាបន្តបន្ទាប់។

307484886 1228092707735600 3458931858185269070 N

C

បន្ថែមពីនេះប្រសិនបើ មានចម្ងល់ឬកន្លែងណាមិនច្បាស់ អាចឆាតសួរក្រុងក្រុម Telegram បាន 24h ។យ៉ាងណាមិញចំពោះបងប្អូនដែលចង់រៀនភាសាចិនដោយចំណាយថវិកាតិច ចង់ចំណេញពេលវេលាច្រើន មានមេរៀនងាយស្រួលរៀន រៀនងាយយល់ ងាយចេះ អាចចុះឈ្មោះចូលរៀនជាមួយ App “KCE Online School” បានឬក៏ធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈហ្វេសប៊ុកផេក KCE Online School និងតាមរយៈលេខទំនាក់ទំនង 096 839 4444

Photo 2023 02 21 10 05 31

C

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia