ជាខេត្ដគេទៅហួសមកហួស តែសម្ដេចធិបតី ថាពេលខាងមុខខេត្ដ១នេះ នឹងមានរោងចក្រ និងទេសចរណ៍ទៅច្រើន
Bunthoeun KoemJULY 14 202515.1 K views

ធ្លាប់តែជាខេត្ដដែលគេធ្វើដំណើរទៅហួសមកហួស ប៉ុន្ដែសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា នាពេលខាងមុខខេត្ដកំពង់ឆ្នាំង នឹងក្លាយជាទីតាំងដែលត្រូវប៉ាន់ ដោយមានរោងចក្រ និងទេសចរណ៍ចូលទៅច្រើន ខណៈបច្ចុប្បន្នខេត្ដមួយនេះកំពុងតែមានសក្ដានុពល និងមានទីតាំងស្ថិតនៅក្បែររាជធានីភ្នំពេញផងដែរ។

518306808 741526548679849 5991734400769731056 N

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥ សម្ដេចបានបញ្ជាក់ថា៖ «ខ្ញុំសូមគាំទ្រដល់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា នៅក្នុងការអភិវឌ្ឍន៍នេះ ហើយសូមឲ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ដជួយគាំទ្រទៅដល់ការអភិវឌ្ឍន៍នៅទីនេះ ព្រោះខេត្ដកំពង់ឆ្នាំងរបស់យើងគឺមានសក្ដានុពល។ កន្លែងទៅហួសមកហួសតែតិចទៀតរោងចក្រស្អីៗមកហើយ និងថែមទេសចរណ៍មកទៀត កន្លែងត្រូវប៉ាន់ម្ដង មិនឆ្ងាយពីភ្នំពេញផងដែរ»។

53830265 2249047035347701 597629379090055168 N

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលចេញផ្សាយកាលពីថ្មីៗនេះបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្ដកំពង់ឆ្នាំទទួលបានគម្រោងវិនិយោគចំនួន ៨ ផងដែរ។ ហើយគម្រោងដែលលេចធ្លោនោះគឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតម្លៃ ៣០៩ លានដុល្លារ ខណៈគម្រោងនេះក៏មានគ្រោងបណ្ដប់ទៅលើខេត្ដ ២ ទៀតផងដែរគឺ ខេត្ដពោធិ៍សាត់ និងខេត្ដបាត់ដំបង៕

59762a55 568d 4dcd Be58 23de9feb4fca

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia