សាលា៤កន្លែង​ នឹងផ្តល់អាហារូបករណ៍១០០ភាគរយ ដល់កូនៗយោធិនពលី ឲបានរៀនសូត្រដល់ចប់
Ping Chou EngJULY 30 202546 views

បន្ទាប់ពីមានបញ្ហាតំបន់ព្រំដែនកម្ពុជានិងថៃ ដោយមានយោធិនកម្ពុជា បានពលីការពារជាតិមាតុភូមិ។ ដើម្បីជាសម្រាលបន្ទុកគ្រួសារ និងហិរញ្ញវត្ថុរបស់យោធិនដែលបានពលីជីវិត មានសាលារៀនជាច្រើនបានប្រកាសផ្តល់អាហារូបករណ៍ដល់កូនៗយោធិនពលី ឱ្យបានរៀនសូត្ររហូតដល់ចប់ចុង ចប់ដើម។

ក្នុងនោះមានសាលារៀន៤កន្លែង​ កំពុងប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់កូនៗយោធិនពលី ឲបានរៀនសូត្រដល់ចប់។ នេះបើយោងតាមការផ្សាយរបស់ ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា។

. សាកលវិទ្យាល័យវេស្ទើន៖ ឯកឧត្ដម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចផ្ដល់ជូនអាហារូបករណ៍ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យដោយឥតបង់ថ្លៃ១០០% រយៈពេល២ឆ្នាំ និង៤ឆ្នាំ ក្នុងកម្រិតសិក្សាចាប់ពី ថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំងអស់ ជូនដល់កូនៗរបស់យុទ្ធជនដែល បានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមកនេះ។ ដូច្នេះសូមក្រុមគ្រួសារយុទ្ធជនពលី ធ្វើការទំនាក់ទំនងទៅកាន់សាកលវិទ្យាល័យ តាមរយៈលេខ៖ ០៩៦ ៨០០០ ១១១ ឬ ០១២ ២០០ ៩៨៨ ។

524985769 1162840045869417 3557306482925735610 N

. សាលារៀនចំណេះទូទៅ សុវណ្ណភូមិ៖ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថានិក នៃស្ថាប័នអប់រំ អ៊ុន ធី ស៊ី គ្រុប បានសម្រេចផ្តល់ជូនអាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២ សម្រាប់ កម្មវិធីសិក្សាចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗយុទ្ធជនពលីជីវិត ក្នុងបុព្វ ហេតុការពារជាតិ។ ដូច្នេះសូមក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារ ជាតិ អាចធ្វើការទំនាក់ទំនងទៅកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខទូរសព្ទ ០១៥ ៨៣៨ ០១៥ ឬ ០១៥ ៨៣៨ ៩០២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

524679678 1162837155869706 972289066260106613 N

. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖ លោកជំទាវ ទេព កូលាប សកលវិទ្យាធិការ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រេចផ្តល់អាហារូបករណ៍សាកលវិទ្យាធិការ១០០% នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជូនកូនវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីកម្ពុជា និងនិស្សិតកម្ពុជាបោះបង់ការសិក្សាពីប្រទេសថៃដែលបានត្រលប់មកប្រទេសកម្ពុជាវិញ។ ដូច្នេះសូមក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារ ជាតិ អាចធ្វើការទំនាក់ទំនងទៅកាន់សាកលវិទ្យាល័យ តាមរយៈលេខ៖ ០៧១ ៣៣៣ ៦៧៧៧។

524804119 1162654679221287 491876576228172687 N

. សាលាអន្តរជាតិអាស៊ាន៖ ឯកឧត្តម ហុង លីម អគ្គនាយកសាលាអន្តរជាតិ អាស៊ាន បានសម្រេចផ្ដល់ អាហារូបករណ៍១០០% ចាប់ពីថ្នាក់មេតេ្តយ្យ រហូតដល់ចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ។​ ដូច្នេះសូមក្រុមគ្រួសារយុទ្ធជនពលីធ្វើការទំនាក់ទំនងទៅកាន់ សាលាអន្តរជាតិ អាស៊ាន តាមរយៈលេខ៖ ០៩៣ ៧១៦ ០៥៣ ឬ ០៩២ ៦៨៧ ១៩១៕

525386564 1162833872536701 798222229127232341 N

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia