ក្រុមហ៊ុន Urbanland ប្រកាសបើកការដ្ឋានសាងសង់ផ្សារទំនើប K Mall ទី២ នៅភាគខាងត្បូងរាជធានីភ្នំពេញ
Bunthoeun KoemAPRIL 25 202410.1 K views

ក្រោយទទួលបានជោគជ័យនូវការដំណើរការផ្សារទំនើបទី១ នៅថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនអឺបេនលែន (Urbanland) បានប្រកាសបើកការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល (K Mall) ថ្មីមួយទៀតមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ជាប់ច្រកចូលបុរីចន្ទគីរី។ ដោយផ្សារទំនើបថ្មីទី២នេះមានឈ្មោះថា ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat)។

439488268 850738313738229 5068297481368277552 N

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នេះដែរ គេឃើញក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ ក្រុមការងារ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Urbanland ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នេះគឺ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន និងត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។

សូមជម្រាបថា ក្រុមហ៊ុន Urbanland បានអភិវឌ្ឍន៍ផ្សារទំនើប K Mall ទីមួយរបស់ខ្លួននៅលើបណ្ដោយមហាវិថី វេង ស្រេង (ផ្សារទំនើប ខេ ម៉ល វេង ស្រេង) និងបានបើកដំណើរការកាលពីឆ្នាំ២០២១។ ហើយផ្សារទំនើបទី១នេះដែរ គឺមានដៃគូអាជីវកម្មចំនួន ៣៨ រួមមាន៖ ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗជាច្រើន។ ជារៀងរាល់ថ្ងៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នេះបានស្វាគមន៍អតិថិជនប្រមាណជាង ៦ ៣០០ នាក់ឯណោះ។ ភាពជោគជ័យនេះហើយ ទើបក្រុមហ៊ុន Urbalnland សម្រេចនាំយកបទពិសោធន៍ផ្សារទំនើបសហគមន៍ដ៏សម្បូរបែបនេះ ទៅកាន់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបន្ថែមទៀត៕

439606909 816712567158133 7698077494048352624 N

439426937 850738420404885 71562901155338186 N

7 C09 B85 C 7289 4228 8488 59 D52 F C716 Fa

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia