ទប់លែងជាប់! KFC ប្រកាសបិទហាងច្រើនកន្លែងនៅឥណ្ឌូនេស៊ីនិងបញ្ឈប់បុគ្គលិករាប់ពា.ន់នាក់ក្រោយជួបបញ្ហាធំនេះ
ធី ស្រីល័ក្ខNOVEMBER 13 20241.3 K views

ហាង KFC នៅឥណ្ឌូនេស៊ី បានប្រកាសបិទហាងរបស់ខ្លួនចោលចំនួន៤៧កន្លែង និងបញ្ឈប់បុគ្គលិករហូតដល់ទៅ ២,២៧៤នាក់ ក្រោយប្រកាសពីការខាតទឹកប្រាក់ជាង ៣៦លានដុល្លារអាមេរិកបើគិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN.Express។

 

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ម្ចាស់ KFC នៅឥណ្ឌូនេស៊ី ក៏បាននិយាយថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានកាត់បន្ថយចំនួនហាងរបស់ខ្លួនពី ៧៦២ កន្លែង មកសល់ត្រឹម ៧១៥ កន្លែងវិញ។ ខណៈកម្លាំងបុគ្គលិកក៏បានថយចុះផងដែរ ដោយនាពេលនេះបុគ្គលិកនៅសល់ត្រឹមតែ ១៣៧០០នាក់ប៉ុណ្ណោះ។

4

លើសពីនេះទៅទៀត កត្តាដ៏សំខាន់បំផុតដែលនាំឱ្យប្រាក់ចំណូលរបស់ KFC កាន់តែធ្លាក់ចុះនោះ ដោយសារការលក់អាហារ និងភេសជ្ជៈកាន់តែថយចុះជាខ្លាំង ដោយនៅក្នុងឆ្នាំនេះមានការថយចុះរហូតដល់ទៅ ២២,៤% ផងដែរ។

5

គូសបញ្ជាក់ថា មេដឹកនាំ KFC បានចាត់ទុកថា ការធ្លាក់ចុះទាំងនេះគឺបណ្តាលមកពីផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩ បើទោះបីជាមានការងើបឡើងមកវិញក៏ដោយតែនៅមិនអាចជួយក្រុមហ៊ុនឱ្យសម្រេចបាននូវគោលដៅដែលខ្លួនបានរំពឹងទុកនោះទេ ខណៈដែលលក្ខខណ្ឌទីផ្សារកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia