ល្បីNFT ស្វាមុខអាក្រក់ Justin Bieber បានទិញកាលឆ្នាំមុន ឥឡូវធ្លាក់ថ្លៃខាតអស់១.២លានដុល្លារ
Toeuy HongJULY 5 2023317 views

កាលពីឆ្នាំ២០២២ NFT ទទួលបានការចាប់អារម្មណ៍ខ្លាំងខណៈវាជារបស់ថ្មីមួយដោយត្រូវបានគេចាត់ទុកជាទ្រព្យឌីជីថលដែលមានតែមួយគិតក្នុងលោកដូច្នេះបើអ្នកវិនិយោគទិញNFT អាចនឹងត្រូវប៉ាន់ខណៈសង្គមកំពុងតែវិវត្តិទៅរកសេដ្ឋកិច្ចឌីជីថលកាន់ខ្លាំង។

Bored

និយាយជុំវិញNFT នេះដែលកាលពីឆ្នាំ២០២២ ពេលNFT កំពុងមានការចាប់អារម្មណ៍យើងឃើញថា តារាចម្រៀងវ័យក្មេងរបស់អាមេរិក លោកគឺ Justin Bieber ក៏បានវិនិយោគលើNFTផងដែរ ហើយកាលនោះលោកបានទិញNFT  ដែលត្រូវបានគេហៅថា Bored Ape Yacht Club(BAYC) ហើយប្រជាជនខ្មែរហៅថាស្វាមុខអាក្រក់។

បើយោងតាមU.Today បានឲ្យដឹងថា លោក Justine Bieber បានវិនិយោគទិញ NFT Bored Apes កាលពីខែមករាឆ្នាំ២០២២ ដោយទិញក្នុងតម្លៃ១.៣លានដុល្លារ ប៉ុន្ដែមួយឆ្នាំក្រោយមកនៅឆ្នាំ២០២៣នេះទីផ្សារNFT បានដាំក្បាលចុះ ចំណែក NFT Bored Apes ដែលJustin បានទិញក្នុងតម្លៃខ្ទង់លានដុល្លារពេលនេះធ្លាក់ថ្លៃមកត្រឹមតែ៥៩,០០០ដុល្លារប៉ុណ្ណោះពោលគឺធ្លាក់ថ្លៃរហូតដល់ទៅ៩៥% ធ្វើឲ្យJustin ខាតអស់១.២លានដុល្លារ។

Screenshot 2023 07 05 at 10.13.47 Am

ចំពោះNFT នេះមិនមែនតែ Justin ទេដែលវិនិយោគតែមានតារាងល្បីៗដែលសម្បូរលុយជាច្រើនទៀតក៏បានវិនិយោគដូចគ្នា។ តារាមួយចំនួន​វិនិយោគលើNFT មិនមែនផ្ដោតលើប្រាក់ចំណេញពីការវិនិយោគនោះទេតែជាយុទ្ធសាស្រ្តទីផ្សាររបស់ពួកគាត់ក្នុងការទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។

 គួរបញ្ជាក់ផងដែរថាទីផ្សារNFT ចាប់ផ្ដើមផ្ទុះខ្លាំងកាលពីឆ្នាំ២០២១បន្ទាប់ពីតារាល្បីៗ បានចាប់ផ្ដើមវិនិយោគលើទីផ្សារទ្រព្យឌីជីថលមួយនេះ។ យ៉ាងណាមិញទីផ្សារNFT គឺមានការប្រែប្រួលខ្លាំងនិងពិបាកព្យាករពោលគឺតម្លៃរបស់វាប្រែប្រួលជានិច្ច។ ជាក់ស្ដែងការប្រែប្រួលនៃតម្លៃនេះបានធ្លាក់មកលើ Justin ខធ្វើឲ្យលោកក្លាយជាជនរងគ្រោះខណៈលោកចំណាយលុយខ្ទង់លានដុល្លារ តែបែរជាNFT សំណព្វចិត្តធ្លាក់ថ្លៃសល់ត្រឹមខ្ទង់៥ម៉ឺនដុល្លារប៉ុណ្ណោះ៕

Screenshot 2023 07 05 at 10.38.27 Am

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia