សម័យឌីជីថលកាន់តែជឿនលឿនមនុស្សកាន់តែមានភាពងាយស្រួលក្នុងការរស់នៅការប្រើប្រាស់ ប្រព័ន្ធអ៊ីនធើណេតកាន់តែមានគុណប្រយោជន៏ឡើងៗ។ ជាបទពិសោធន៍បុរសវ័យ២៨ឆ្នាំ លោក Josh Ellwood អាចរកប្រាក់ចំណូលអកម្មប្រមាណជា១៨៩០០០ដុល្លារពីរបរក្នុងអ៊ីនធើណេត ដែលប្រើដើមទុនតិចអាចចាប់ផ្តើមបាន។ អាជីវកម្មទាំង៣នេះអាចចាប់ផ្តើមទុនតិចជាង៥០ដុល្លារ ព្រោះត្រូវការជំនាញខ្ពស់ជាងលុយ។
១.Freelance ជំនាញនៅលើ Fiverr
Fiverr គឺជាទីផ្សារអនឡាញសម្រាប់សេវាកម្មឯករាជ្យពោលគឺអ្នកបង្ហាញនិងលក់ជំនាញរបស់អ្នកនៅលើវេបសាយមួយនេះ។ ជាទូទៅការងាររួមមានការរចនាក្រាហ្វិក ការសរសេរ ការបកប្រែ និងទីផ្សារឌីជីថល។ លោក Josh Ellwood បានចាប់ផ្តើមធ្វើអាជីវកម្មរបស់លោកនៅឆ្នាំ២០២១ មានភាពជោគជ័យជាច្រើនក្នុងការលក់ផលិតផលនៅលើ Amazon និងបានបង្កើតលំហូរប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីលាឈប់ពីការងារផ្នែកវិស្វកម្មហើយមកធ្វើអាជីវកម្ម។ Fiverr គឺឥតគិតថ្លៃដើម្បីចូលរួម ហើយអ្នកនឹងត្រូវបានគិតថ្លៃនៅពេលដែលអ្នកបំពេញការបញ្ជាទិញប៉ុណ្ណោះ។ វេទិកាប្រមូល២០%នៃប្រាក់ចំណូលរបស់អ្នកជាថ្លៃសេវាពោលគឺដូចវេបសាយ Alibaba ឬ Amazon។
២.ផ្តល់ផលប្រយោជន៍ដល់ទស្សនិកជន
កម្មវិធី Patreon ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ទស្សនិកជនដែលតាមដានជាជាងលក់ផលិតផលតែមួយមុខ។ បុរសវ័យក្មេងរូបនេះបានចុះឈ្មោះក្នុងឆ្នាំ ២០២០ ដើម្បីបង្រៀនមនុស្សពីរបៀបបង្កើតហាង Amazon ។ ការចុះឈ្មោះដើម្បីបង្កើតមាតិកានៅលើ Patreon គឺឥតគិតថ្លៃ។ អ្នកគ្រាន់តែចំណាយដើម្បីប្រើប្រាស់សេវាកម្មនៅពេលដែលអតិថិជនបង់ប្រាក់ដើម្បីចូលរួមក្រុមរបស់អ្នក។ Patreon គិតថ្លៃពី៥%ទៅ១០% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នក អាស្រ័យលើចំនួនមុខងារ និងឧបករណ៍ដែលអ្នកត្រូវការ។
៣.ជួលឡាននៅលើវេបសាយ
Turo ដែលជាវេទិកាចែករំលែករថយន្តពីគ្នាទៅវិញទៅមកដែលអនុញ្ញាតឱ្យអ្នកជួលយានយន្តរបស់អ្នក គឺជាវិធីដ៏ល្អមួយដើម្បីបង្កើតប្រាក់ចំណូលបន្ថែមមួយចំនួន។ ការចុះឈ្មោះសម្រាប់ Turo គឺឥតគិតថ្លៃ ប៉ុន្តែតម្លៃចាប់ផ្តើមនឹងប្រែប្រួលអាស្រ័យលើស្ថានភាពយានយន្តរបស់អ្នក។
ជារួមមកវិញ ប្រសិនបើមានដើមទុនតិចតួច អាចសាកល្បងយកជំនួញទាំង៣ប្រភេទខាងលើមកពិចារណាផងដែរ ព្រោះជំនួញទាំងនេះ ពេលកសាងគ្រឹះវាបានហើយ ទោះបីជាអ្នកគេងលក់ក៏វាអាចរកចំណូលឱ្យអ្នកបានដែរ។ ជំនួញទាំង៣នេះគឺត្រូវការសមត្ថភាព ជំនាញ ទេពកោសល្យ និងគំនិតច្នៃប្រឌិតច្រើនជាងដើមទុន ម្យ៉ាងវិញទៀតបណ្តេញាសង្គមខាងលើនេះអាចនិងទូលំទូលាយនៅថ្ងៃអនាគត៕
អត្ថបទដោយ៖ ពីង ជូអេង