របរក្រៅម៉ោង! ចាយលុយខ្ទង់ ៥០០$ ដាំបន្លែរៀបតែលើដំបូលផ្ទះក៏បានលុយចាយ ចំណូលគ្រាក់ៗរាល់ថ្ងៃ
ធី ស្រីល័ក្ខNOVEMBER 21 2022603 views

របរដើមទុនតិចសម្រាប់អ្នកភ្នំពេញក៏អាចធ្វើបានចំណាយលុយខ្ទង់តែ ៥០០ដុល្លារ ទៅ ១,០០០ ក៏អាចធ្វើបានរកចំណូលបានគ្រាក់ៗរាល់ថ្ងៃ ទោះបីអ្នកធ្វើការ៨ម៉ោងក៏អាចធ្វើបានដែរ។ដោយរបរនោះគឺការដាំបន្លែលើទឹក ដំណាំនេះយើងអាចដាំបានទាំងនៅចំហៀងផ្ទះនិងលើដំបូលផ្ទះដែលមានពន្លឺគ្រប់គ្រាន់គឺអាចដាំបានហើយ។

ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ម៉ៅ សៃ បច្ចុប្បន្នជាអ្នកដាំបន្លែមួយរូបនៅខេត្តកំពង់ធំបានមានប្រសាសន៍ថា “ចំពោះបងប្អូនដែលមានដំបូលផ្ទះទំនេរនៅភ្នំពេញក៏អាចរៀបចំដាំដំណាំលើទឹកនេះបានដែរ បើទោះជារវល់ធ្វើការទំនេរតែព្រឹកល្ងាចក៏ដោយ” លោកបន្តថា ម្ចាស់ផ្ទះដែលគាត់ចង់ចាប់ផ្តើម គាត់អាចចាប់ផ្តើមពីខ្នាតតូចទៅដោយចំណាយដើមទុនចន្លោះពី ៥០០ដុល្លារ​ ទៅដល់ ១,០០០ដុល្លារ។

ប្រសិនបើបងប្អូនគាត់មិនចេះបច្ចេកទេសនៃការរៀបចំឬដាំដុះ លោកក៏មានសេវាកម្មរៀបចំដំឡើងឱ្យផងដែរ ឬក៏អាចមកទទួលការបណ្តុះបណ្តាលអនុវត្តន៍ជាមួយលោកដោយផ្ទាល់ក៏បាន។លោក ម៉ៅ សៃបានបញ្ជាក់ទៀតថា សម្រាប់បងៗដែលមានផ្ទះទទឹង ៤ម៉ែត្រ បណ្តោយ ១២ម៉ែត្រ អាចចាយទុនចាប់ផ្តើមដំបូង១,០០០ដុល្លារបាន ដោយចំណាយរៀនដាំ រៀនធ្វើយកបច្ចេកទេសជាមុនសិន ក្រោយពីចេះហើយចាំពង្រីកខ្នាតធំបន្តទៀតក៏បាន។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលមានដំបូលផ្ទះទំនេរអាចសាកល្បងធ្វើបាន បើទោះបីជាមិនដាំសម្រាប់លក់ក៏អាចដាំដុះហូបខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយការទទួលទាន់បន្លែដែលមានសារជាតិគីមីបានដែរ។ហើយប្រសិនបើបងប្អូនចាប់អារម្មណ៍ ការដាំដុះចង់សិក្សាបន្ថែមពីការរៀបចំនិងរបៀបធ្វើអាចធ្វើការទំនាក់ទំនងទៅកាន់ លោក ម៉ៅ សៃ បានតាមរយៈលេខ ៖ 0963882299 គាត់មានទទួលរៀបចំ បណ្តុះបណ្តាលជំនាញ ក៏ដូចជាផ្គង់ផ្គង់សម្ភារសម្រាប់ការដំឡើងរងដាំបន្លែផងដែរ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia