ខ្មែរកាន់តែមានមុខមាត់លើឆាកអន្តរជាតិ! វេជ្ជបណ្ឌិតសើស្បែកខ្មែរ ២រូប បានក្លាយជាវាគ្មិនកិត្តិយសចែករំលែកក្នុងកម្មវិធីធំមួយក្នុងប្រទេសកូរ៉េ
Sreymom ChaJULY 13 2025

ជារឿងដ៏គួរឱ្យរំភើប និងមោទនភាពខ្លាំង ខណៈពេលដែលខ្មែរយើងកាន់តែមានមុខមាត់លើឆាកអន្តរជាតិ ដោយនៅក្នុងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ វេជ្ជបណ្ឌិតសើស្បែកខ្មែរយើងចំនួន២រូបរួមមាន លោកវេជ្ជបណ្ឌិត អ៊ុក សុវណ្ណភូមរ៉ា ឯកទេសសើស្បែកមកពី Mira Clinic និងលោកស្រីវេជ្ជបណ្ឌិត ឈុន ធានី ឯកទេសសើស្បែកមកពី Malina Skin Clinic បានក្លាយជាវាគ្មិនកិត្តិយសឡើងចែករំលែកនៅក្នុងកម្មវិធីអន្តរជាតិ TESS Global Symposium នៅក្នុងប្រទេសកូរ៉េ ក្រោមការជួយរៀបចំដោយ Skin  Training Center

កម្មវិធីអន្តរជាតិ TESS Global Symposium ត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញ វេជ្ជបណ្ឌិតឯកទេស ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍គ្លីនិក និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាចុងក្រោយបំផុតនៅក្នុងវិស័យវេជ្ជសាស្ត្រ ដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល ដោះស្រាយបញ្ហាសម្រស់ ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។ កម្មវិធីនេះ មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដែលជាវេជ្ជបណ្ឌិតជំនាញខាងផ្នែកសើស្បែក និងកែសម្ផស្ស រួមមានទាំងភ្ញៀវអន្តរជាតិជាច្រើននាក់ទៀត មកបណ្តាប្រទេសផ្សេងៗនៅជុំវិញភពលោក។

កត្តានេះហើយ វត្តមានវេជ្ជបណ្ឌិតកម្ពុជាឈរលើឆាកអន្តរជាតិក្នុងវិធីអន្តរជាតិ TESS Global Symposium លើកនេះ ជាមុខមាត់ប្រទេសកម្ពុជាបន្ថែមទៀត ដែលអាចបង្ហាញទៅកាន់អន្តរជាតិឱ្យដឹងថា សមត្ថភាពវេជ្ជបណ្ឌិតជំនាញ និងបច្ចេកវិទ្យានៅក្នុងវិស័យវេជ្ជសាស្ត្ររបស់ខ្មែរមិនចាញ់បរទេសនោះទេ។ គ្លីនិកថែរក្សាសម្រស់ និងកែសម្ផស្សនៅខ្មែរ មានស្តង់ដារខ្ពស់ មានឧបករណ៍សម្ភារ និងម៉ាស៊ីនទំនើបៗជាបច្ចេកវិទ្យាចុងក្រោយ អាចជួយដោះស្រាយគ្រប់បញ្ហារបស់អតិថិជនប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈ ហើយគ្រប់ការព្យាបាល និងគ្រប់ផលិតផលដែលបានប្រើប្រាស់ គឺសមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ 

គួរបញ្ជាក់បន្ថែមឱ្យដឹងដែរថា Skin  Training Center ជាក្រុមហ៊ុនរៀបចំជូន លោកគ្រូ អ្នកគ្រូ ចូលរួមរគ្គ Training ល្បីៗ នៅតាមបណ្តាប្រទេសជាច្រើន ដើម្បីបន្ថែមចំណេះដឹងថ្មីៗក្នុងវិស័យថែរក្សា និងកែសម្ផស្ស។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈផេក Skin Training Center ឬតាមរយៈលេខទូរស័ព្ទ 010 474 222

Photo 2025 07 13 12 04 27

Photo 2025 07 13 12 04 15

Photo 2025 07 13 12 04 01

Photo 2025 07 13 12 03 47

Photo 2025 07 13 12 03 33

Photo 2025 07 13 12 03 21

Photo 2025 07 13 12 03 08

Photo 2025 07 13 12 02 53

Photo 2025 07 13 12 02 43

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia