ក្រុមហ៊ុន JKN Global Group ដែលជាក្រុមហ៊ុនរៀបចំកម្មវិធីប្រកួតបរវកញ្ញា Miss Universe នៅថៃបានប្រកាសដាក់ពាក្យស្នើសុំការពារពីការក្ស័យធនទៅកាន់តុលាក្ស័យធននៅប្រទេសថៃបន្ទាប់ពីខ្លួនអស់លទ្ធភាពបង់សង់បំណុលរាប់លានដុល្លារ។
បើយោងតាមការចុះផ្សាយរបស់Bangkok Post បានឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុន JKN Global Group បានធ្លាក់ចុះដូចទឹកបាក់ទំនប់ពោលគឺធ្លាក់ចុះរហូតដល់ទៅ៣០%មកត្រឹម០.៧៧បាតក្នុងមួយហ៊ុនកាលពីថ្ងៃម្សិលមិញនេះបន្ទាប់ពីលោកស្រី Jakkaphong Jakrajutatip ដែលជាម្ចាស់ក្រុមនេះបានប្រកាសដាក់ពាក្យស្នើសុំការពារក្ស័យធនទៅកាន់តុលាការក្ស័យធននៅប្រទេសថៃ។
នៅក្នុងសេចក្ដីស្នើសុំទៅកាន់ផ្សារហ៊ុនថៃ(SET) លោកកស្រី Jakkaphong Jakrajutatip បានឲ្យដឹងថាក្រុមហ៊ុនបានស្នើសុំខ្លួនឯងធ្វើជាអ្នករៀបចំគម្រោងក្នុងការស្ដារអាជីវកម្មឡើងវិញ ហើយក៏ដាក់ញត្តិទៅកាន់តុលាកាក្ស័យធនដើម្បីធ្វើការកែសម្រួលលើអត្រការប្រាក់បំណុលទៅលើបំណុលដែលមានស្រាប់និងធ្វើការពង្រីករយៈពេលបង់សងបំណុលរបស់ខ្លួន។
តាមពិតទៅក្រុមហ៊ុន JKN Global Group បានជួបបញ្ហាលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្មដោយនៅក្នុងសេចក្ដីថ្លៃងការរបស់ក្រុមហ៊ុនទៅកាន់ផ្សារហ៊ុនថៃបានឲ្យដឹងថាក្រុមបានខកខានមិនបានបង់ការប្រាក់ប័ណ្ណបំណុលក្នុងរយៈពេល២ខែនៃប័ណ្ណបំណុលរបស់ខ្លួនមានតម្លៃចំនួន១២លានដុល្លារអាមេរិក។
យ៉ាងណាមិញការដាក់ពាក្យការពារក្ស័យធនទៅកាន់តុលាការក្ស័យធនតាមរយៈការស្នើសុំគម្រោងស្ដារអាជីវកម្មឡើងវិញ នឹងការគម្រោងស្ដារអាជីវកម្មឡើងវិញរបស់ JKN Global Group នឹងអាចជួយដោះស្រាយបញ្ហាលំហូរសាច់ប្រាក់ក្រោមយន្តការស្របច្បាប់ព្រមទាំងផ្ដល់នូវការការពារដ៏យុត្តិធម៌ទៅកាន់ម្ចាស់ភាគហ៊ុនផងដែរ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន JKN Global Groupគឺជាក្រុមហ៊ុនផ្សព្វផ្សាយដែលបានទិញយីហោ Miss Universe ក្នុងតម្លៃ២០លានដុល្លារ៕