កុំប្រហែស! អ្នកជំនាញផ្តាំ អ្នកប្រើ iPhone ប្រញាប់ធ្វើរឿង១នេះ បើមិនចង់ឱ្យគេលួ.ចយកទិន្នន័យបាត់
ធី ស្រីល័ក្ខDECEMBER 11 20241.2 K views

នាពេលថ្មីៗនេះ អ្នកជំនាញបានផ្តាំឱ្យអ្នកប្រើប្រាស់ iPhone រាប់លាននាក់នៅលើពិភពលោកប្រញាប់អាប់ដេត IOS 18.2 ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីចៀសវាកុំឱ្យពួក Hacker អាចចូលលួចទិន្នន័យផ្សេងៗពីទូរស័ព្ទរបស់យើងបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Daily mail។

 

អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត Jamf Threat Labs បាននិយាយថា “វាពិតជារឿងគួរឱ្យបារម្ភខ្លាំងណាស់ ព្រោះបើសិនជា Hacker បានលួចចូលទិន្នន័យណាមួយរបស់យើងហើយ គឺមិនបន្សល់ទុនដានណាមួយឱ្យយើងបានដឹងឡើយ ដូច្នេះទើបវាតម្រូវឱ្យអ្នកប្រើ iPhone ទាំងអស់នៅលើពិភពលោកគួរតែអាប់ដេតឱ្យរហ័សដើម្បីរក្សាភាពឯកជនរបស់យើងបាន”។

 

ចំពោះការព្រមាននេះ គឺបានកើតឡើងបន្ទាប់ពី ក្រុមហ៊ុនយក្ស Apple ឱ្យដាក់ដំណើរការ ios 18.2ដែលជាការអាប់ដេតចុងក្រោយបំផុតហើយការអាប់ដេតនេះមានសម្រាប់ iPhone 11 ដល់ 15 ក៏ដូចជា XS, XS Max និង iPhone SE ជំនាន់ទីពីរ និងទីបីផងដែរ។

 

ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់ iPhone ក៏បានរកឃើញផងដែរថា ការដំឡើងប្រព័ន្ធប្រតិបត្តិការ iOS 18.2 ធ្វើឱ្យថាមពលថ្មរបស់ពួកគេឆាប់អស់យ៉ាងខ្លាំង និងបានបង្ហាញពីភាពមិនប្រក្រតីដែលបណ្តាលឱ្យកម្មវិធីគាំង ឬធ្វើឱ្យពិបាកក្នុងការបើកបិទផងដែរ។

២៣

គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលមិនទាន់អាប់ដេត អាចរួសរាន់អាប់ដេតបានបើចង់ការពារមិនចង់មានហានិភ័យផ្សេងៗ ដោយបងប្អូនដែលចង់អាប់ដេត IOS 18.2 សូមចុចពាក្យ Setting បន្ទាប់មកចុចពាក្យ General រួចចុចពាក្យ Software Update ជាការស្រេច៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia