បុគ្គលិកចំនួន២៩រូបនៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានបរិ.ច្ចាគឈា.មក្នុងឱកាសគម្រប់ខួប២៩ឆ្នាំរបស់ខ្លួន
Daneth MechDECEMBER 11 2024

ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលអោយបានទាន់ពេលវេលា។

 

Photo 2024 12 11 17 48 44 (2)

 

នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន២៩នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ក្នុងឱកាសគម្រប់ខួប ២៩ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់។

 

Photo 2024 12 11 17 48 44 (3)

Photo 2024 12 11 17 48 43

Photo 2024 12 11 17 48 43 (4)

Photo 2024 12 11 17 48 44 (4)

Photo 2024 12 11 17 48 43 (2)

 

ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។

ក្នុងឱកាសគម្រប់ខួប ២៩ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់លោកអ្នកជារៀងរហូតមក។

យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឨកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ អោយជួបប្រទះនូវពុទ្ធពរ ទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ៕ 

 

Photo 2024 12 11 17 48 26

Photo 2024 12 11 17 48 43 (3)

Photo 2024 12 11 17 48 44

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia