Jessica គ្រប់គ្រងអាជីវកម្មមួយអោយរីកចម្រើន ចាំបាច់អោយយើងស្រលាញ់វា100% !!! 
Sopheak PichJANUARY 13 2024

ហាងគ្រឿងអលង្ការប្រណិត ជាងហេង វណ្ណអាន ដែលមានអ្នកគ្រប់គ្រងជាស្រីស្អាត គឺអ្នកនាង លឹម សុធាលីកា ហៅ Jessica ដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ជាគណះកម្មការ Miss Grand Cambodia  2023 ។ 

Jessica កើតក្នុងគ្រួសារអ្នករកសុីគ្រឿងអលង្ការ គាត់បានមើលឃើញ និងយល់ដឹងយ៉ាងច្បាស់ពីអាជីវកម្មមួយនេះ ។ ស្របមកជាមួយនិស្ស័យធម្មជាតិ ដែលចូលចិត្តការតុបតែងខ្លួនអោយស្រស់ស្អាត និង ចូលចិត្តភាពច្នៃប្រឌិតផងនោះ គាត់បានក្លាយជាអ្នកគ្រប់គ្រងរបស់ហាង និងណែនាំគ្រឿងអលង្ការសម្រាប់គ្រួសារអភិជនដែលជាអតិថិជនរបស់ហាង ។ 

Photo 2024 01 13 08 02 04

Photo 2024 01 13 08 02 00

Photo 2024 01 13 08 01 57Jessica តែងមានផ្នត់គំនិតមួយថា “ មុនសម្រេចចិត្តធ្វើអ្វីមួយ យើងចាំបាច់ត្រូវសួរខ្លួនឯងថា តើវាជាចំណង់ចំណូលចិត្តរបស់យើងទេ ? ហើយអាចហុចផលប្រយោជន៍ជារួមនិងបុគ្គល ដែរឬទេ ? 
បើសិនរឿងនោះត្រូវនឹងចំណង់ចំណូលចិត្តផង ហើយអាចហុចផលបានផង ចូលដាក់ចិត្តធ្វើវាតែមួយទៅ លទ្ធផលនឹងផ្តល់មកអោយយើងវិញលើសពីការរំពឹងទុក ។ ម្យ៉ាងទៀតដាច់ខាតកុំធ្វើរឿងច្រើនក្នុងពេលតែមួយ វាអាចនិងប៉ះពាល់ដល់លទ្ធផលគ្រប់រឿង “ ។ 

ហេតុនេះហើយទើប Jessica ដាក់ចិត្តមួយរយភាគរយលើហាងគ្រឿងអលង្ការ ជាងហេង វណ្ណអាន តែមួយ ដើម្បីធ្វើយ៉ាងណាអោយសេវាកម្មហាងកាន់តែប្រសើរ ។ 

Photo 2024 01 13 08 01 42

Photo 2024 01 13 08 01 45

Photo 2024 01 13 08 01 53ស្របជាមួយការស្រលាញ់លើគ្រឿងអលង្ការ និង ជាអ្នកគាំទ្របវកញ្ញាផងនោះ Jessica កំពុងត្រៀមម៉ូតថ្មីសម្រាប់មិត្តអ្នកគាំទ្រលើវិស័យបវកញ្ញា ។ 
ម៉ូតដែលនឹងត្រៀមចេញខាងមុខនេះ ជាម៉ូតពិសេសរួមជាមួយអត្ថន័យដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជាពីមុនមក ។

ទំនាក់ទំនងតាមរយៈហ្វេសប៊ុកផ្លូវការៈ Cheang Heng Vann Ann Jewelry

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia