យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Jeep មុននេះបន្តិចបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ខែ ឧសភា ឆ្នាំ ២០២៤ នេះតទៅ ក្រុមហ៊ុន HGB GROUP Co., Ltd. នឹងបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយនិងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទរថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាមិញទាក់ទងនឹងការបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយនិងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទរថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ គឺខាងក្រុមហ៊ុនពុំមានបញ្ជាក់អំពីមូលហេតុជុំវិញការបញ្ចប់នេះនោះទេ ហេតុនេះសម្រាប់ព័ត៌មានបន្ថែមទៀតយ៉ាងណានោះ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាបន្តទៀតនៅពេលដែលក្រុមហ៊ុនធ្វើការបើកបង្ហាញ។