លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅចិនដំបូងគេ ព្រោះហេតុផលធំៗ៣នេះ
Kan DaraSEPTEMBER 18 2023355 views

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញនេះ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីហេតុផលធំៗ៣ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសរើសចិន ជាប្រទេសដែលត្រូវធ្វើទស្សនកិច្ចជាផ្លូវការដំបូងគេ ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា៖

Oo

/. ចិនជាមិត្តដែកថែបរបស់កម្ពុជា៖ លោក ហ្សង់-ហ្វ្រង់ស្វ័រ បានលើកឡើងយ៉ាងដូច្នេះថា៖ «លក្ខណកាទូត ៦៥ឆ្នាំ រវាងកម្ពុជា-ចិន មិនមែនជាមិត្តភាពលេងៗទេ ជាមិត្តភាពយូរលង់ ដែលមាននិរន្តរភាព»។ ក្នុងនោះកម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ។

/. ចិនផ្តល់ជំនួយមកកម្ពុជាច្រើនជាងគេ៖ «សព្វថ្ងៃនេះ ចិនជាប្រទេសផ្តល់ជំនួយអភិវឌ្ឍមកកម្ពុជាច្រើនជាងគេបំផុត» លោក ហ្សង់-ហ្វ្រង់ស្វ័រ បញ្ជាក់។ ជាក់ស្តែង ប្រទេសចិនជាប់លេខមួយលើជំនួយអភិវឌ្ឍមកកម្ពុជា ខណៈជប៉ុនជាប់លេខ២ និងបណ្តាលប្រទេសអ៊ឺរ៉ុបប្រមូលផ្តុំគ្នា ជាប់លេខ៣។ មិនតែប៉ុណ្ណោះវិស័យវិនិយោគទុននៅកម្ពុជា ប្រទេសចិនក៏ឈរលើលេខរៀងទីមួយផងដែរ។

/. ចិនផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា៖ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានឲ្យដឹងថា៖ «បើយើងមើលហេដ្ឋារចនាសម្ព័ន្ធប្រទេសយើង បាននឹងកំពុងបន្តអភិវឌ្ឍតទៅមុខទៀត ភាគច្រើនសុទ្ធសឹងបានមកពីជំនួយប្រទេសចិន»។ ហេដ្ឋារចនាសម្ព័ន្ធអស់ទាំងនេះនឹងក្លាយទៅជា សរសៃឈាមម៉ាក្រូ ឬក៏មីក្រូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។

យ៉ាងណាមិញ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងធំសម្បើម នៅលើមាគ៌ាអភិវឌ្ឍនៃប្រទេសកម្ពុជា។ តាមយោបល់របស់លោក អ្នកដទៃអាចយល់ថាជាមូលហេតុមិនស័ក្តិសមដែលជំរុញនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា ទៅបំពេញទស្សនកិច្ចមុនគេនៅប្រទេសចិន តែសម្រាប់រូបលោកមូលហេតុទាំង៣នេះ គឺជាមូលហេតុដ៏ស័ក្តិសម។

គួរជម្រាបផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​​យករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន រយៈពេល៤ថ្ងៃ។

P

ក្នុងនោះ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខដឹកនាំរបស់កម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ ជាពិសេសការបន្តពូនជ្រំ​ពង្រឹង​ទំនាក់​​ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមជាមួយប្រទេស​ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២លើពិភពលោក និងលំដាប់លេខ១​នៅ​តំបន់​អាស៊ី៕

Z

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia